ព័ត៌មាន

ជំនាន់បន្ទាប់ដែលក្រុមហ៊ុន Samsung កំពុងគិតគូរគឺ Galaxy A5

មួយរយៈកាលនេះក្រុមហ៊ុម Samsung បានខិតខំប្រឹងប្រែងធ្វើការលើស្មាតទូរស័ព្ទជាខ្លាំង ទាំងការបន្ថែមជាមួយគុណភាពថ្មី ទាំងការបំពាក់បំប៉នបច្ចេកវិទ្យាកាន់តែទំនើប ហើយក៏បានយកចិត្តទុកដាក់លើការរចនាដែលជាគន្លឹៈតូចមួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។

ក្រុមហ៊ុន Samsung បានបង្កើតឧស្សាហកម្មច្នៃប្រឌិតថ្មីលើការរចនាម៉ូដែល Galaxy Alpha លើម៉ូដែល  Galaxy Note 4 ។​អ្នកផលិតស្មាតទូរស័ព្ទកូរ៉េនៅតែបន្តការអៈអាងលើ SamMobile ថាក្រុមហ៊ុននឹងបន្តការបង្ហាញ Galaxy A5 ដែលកំពុងស្ថិតនៅក្នុងការពិចារណាថា គួរតែបំពាក់គម្របលោហៈ ឬគម្របផ្លាស្ទិកនោះទេ។

ពត៌មាននៅលើ SamMobile បានបង្ហាញថា​ម៉ូដែល Galaxy A5 នឹងបំពាក់មកជាមួយគម្របប្រភេទលោហៈ។ ការបញ្ចាក់បែបនេះនៅតែមិនច្បាស់ ប៉ុន្តែបើមើលលើរូបស្មាតទូរស័ព្ទបានបង្ហាញថាវាបានបំពាក់មកជាមួយលោហៈធាតុនៅលើផ្នែកមួយចំនួន។

image

ក្រៅពីការបំពាក់មកជាមួយលោហៈ ទូរស័ព្ទ Galaxy A5 មើលទៅពណ៌សចាំង ហើយថែមទាំងមានគែមរចនាមកមានរាងមូល ដែលជាការរចនាធម្មតាតែស្រស់ស្អាតរបស់ក្រុមហ៊ុន Samsung ។

សរុបមក ម៉ូដែល Galaxy A5 មិនទាន់ច្បាស់ថា នឹងបំពាក់មកជាមួយគម្របផ្លាស្ទិក​ ឬលោហៈនៅឡើយទេ តែយោងតាមរូបបានបញ្ចាក់ថា មានតែមួយផ្នែកតូចប៉ុណ្ណោះដែលប្រើលោហៈ។

ប្រភពៈ SamMobile