ព័ត៌មាន

HP Addition ថ្មី Tablet ដែលអ្នកគួរតែដឹង

ក្នុងសប្តាហ៍នេះ HP បានបន្ថែម Addition ថ្មីដើម្បីរៀបចំ Android tablets និង Desktop PCs ក្នុងទម្រង់ពិសេសដើម្បីបង្ហាញម៉ូដែល HP Slate 17 ដែលមានអេក្រង់ទំហំ 17 អ៊ីង Touchscreen display និងទើបតែបានដាក់បង្ហាញលើវ៉ិបសាយ  Peru HP website

image

ក្រុមហ៊ុន HP បានផលិត HP Slate 17 ដោយផ្តល់ឈានទៅដល់ការបន្តHP Slate 21 និង Slate 21 Pro all-in-one លើ Desktops

ក្រុមហ៊ុន HP បានដាក់ដំណើរការម៉ូដែល HP Slate 17 ដោយប្រព័ន្ធដំណើរការខួរក្បាល(processor) Intel Celeron N2807 Bay Trail ជំនួស  NVIDIA Tegra (processors) រាប់បញ្ចូលទាំងម៉ូដែលមានអេក្រង់ទំហំ 21 អ៊ីង។ យោងតាមការចុៈបញ្ចីលើកដំបូងម៉ូដែល HP Slate 17 បានភ្ជាប់មកជាមួយអង្គចងចាំទំហំ(RAM)ទំហំ 2GB ដោយដំណើរការភ្ជាប់ធ្វើលើស្តង់ដា 802,11a/b/g/n WiFi និង Bluetooth 4.0

image

យើងអាចនិយាយបានថាម៉ូដែល  HP Slate 17 មិនមែនជាម៉ូដែលលេចធ្លោបំផុតនោះទេ ហើយវាជា tablet ដែលមានទម្ងន់5.4 lbs មានសមត្ថភាពកាន់ថ្មរហូតដល់ទៅ 5 ម៉ោង។ សម្រាប់ webcam របស់វាវិញមានកម្រិតភាពច្បាស់ 720p ដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ Google គឺ  Android 4.4 KitKat ។ សូមបញ្ចាក់ថា គ្មានប្រភពពត៌មានណាមួយបានបញ្ចាក់ពីតម្លៃរបស់វានោះទេ។

ប្រភព៖HP