ព័ត៌មាន

ល្បីថា Apple នឹងយកទីផ្សារនៅចិនផ្តាច់មុខ

ផលិតផលឆ្នាំនេះមិនដូចឆ្នាំមុន ម៉ូដែល  iPhone 6 ម៉ូដែល iPhone 6 Plus បានរំពឹងថាខ្លួននឹងវាយយកទីផ្សារក្នុងប្រចិននៅថ្ងៃទី 10 ខែតុលានេះឱ្យដាច់មុខតែម្តង។ ប៉ុន្តែពត៌មាននេះមិនទាន់បានក្លាយជាផ្លូវការនៅឡើយ។

តាមប្រភពរបាយការ TechWeb បានបង្ហើបថា អ្នកលក់ iPhone 6 នឹងចាប់ផ្តើមរៀបចំនៅថ្ងៃទី 07 ខែតុលា មុនថ្ងៃកំណត់ចំនួនបីថ្ងៃ។

របាយការណ៍ក៏បានបញ្ចាក់ពីម៉ូដែលនោះមាន អេក្រង់ទំហំ 4.7 អ៊ីង មានតម្លៃប្រហែល $860 ជាតម្លៃប្រហាក់ប្រហែលម៉ូដែល iPhone 5S។ប៉ុន្តែសម្រាប់ទូរស័ព្ទ iPhone 6 Plus នោះមានតម្លៃ $1020

image

ប្រទេសចិនជាទីផ្សារស្មាតទូរស័ព្ទធំបំផុតមួយក្នុងចំណោមទីផ្សារលើពិភពលោក ដែលក្រុមហ៊ុន Apple បានទទួលការអនុញ្ញាតិឱ្យលក់ផលិតផល។ ម្តងនេះក្រុមហ៊ុន Apple រំពឹងទុកថា ការដាក់លក់នេះនឹងផ្តល់ប្រាក់ចំណូលខ្ពស់បំផុត។

image

ចង់ដឹងថា ក្រុមហ៊ុន Apple នឹងទទួលបានប្រជាប្រិយភាពលើទីផ្សារនៅប្រទេសចិនផ្តាច់មុខ ឬយ៉ាងណានោះសូមរង់ចាំពត៌មានលំអិតបន្ទាប់។

ប្រភព៖Apple