ព័ត៌មាន

ចង់ថតវីដេអូ Record HD ប្រើ Galaxy Ace Style LTE

ក្នុងរដូវកាលថ្មីៗ នេះមានក្រុមហ៊ុនខ្លាំងៗជាច្រើនបានដាក់បង្ហាញផលិតផលស្មាតទូរស័ព្ទរបស់ខ្លួន។ ក្នុងនោះមានក្រុមហ៊ុន Samsung ជាក្រុមហ៊ុនខ្លាំងមួយបានគ្រោងដាក់បង្ហាញផលិតផលថ្មីៗជាបន្តបន្ទាប់។ ពេលនេះស្មាតទូរស័ព្ទ Galaxy Ace ត្រូវបានគេដាក់បង្ហាញជាផ្លូវការ។ ម៉ូដែលនេះក៏ត្រូវបានគេហៅឈ្មោះមួយទៀតផងដែរ គឺ Samsung Galaxy Ace Style LTE

Samsung Galaxy Ace Style LTE បំពាក់មកជាមួយអេក្រង់បង្ហាញប្រភេទ Super AMOLED ទំហំ 4.3 អ៊ីង មានលក្ខណៈបង្ហាញគុណភាព LCD display រួមជាមួយកម្រិតភាពច្បាស់ 800 x 480 ភិចសែល។

លក្ខណៈពិសេសបន្ថែមទៀតនោះគឺ វាភ្ជាប់មកជាមួយប្រព័ន្ធខួរក្បាលប្រភេទ quad core  មានល្បឿន1.2GHz (processor) និងមានអង្គចងចាំទំហំ​ 1GB (RAM) និងមានថាសផ្ទុកទិន្ន័យទំហំ 4GB ផងដែរ។ លើសពីនេះទៅទៀត ម៉ូដែលនេះបានភ្ជាប់មកជាមួយ microSD card slot សម្រាប់បន្ថែមថាសផ្ទុកទិន្ន័យ។ កាមេរ៉ាប្រភេទ LED flash មានទំហំ 5 មេហ្គាភិចសែលអាចថតវីដេអូរមានលក្ខណៈជា Record HD ក្នុងកម្រិត  720p

image

ម៉ូដែលបានភ្ជាប់មកជាមួយបណ្តាញ WiFi    Bluetooth និង NFC និងមានថាមពលថ្ម 1,900 mAh

សរុបមក Samsung Galaxy Ace Style LTE ត្រូវបានគេដាក់បង្ហាញជាផ្លូវការ ហើយពេលនេះមានដាក់លក់នៅប្រទេសអាឡឺម៉ង់ហើយ។

ប្រភព៖ Samsung