ព័ត៌មាន

Samsung Galaxy Note 4 ចេញបានប៉ុន្មានគ្រឿងនៅកូរ៉េដាច់ស្តុកភ្លាម

ក្នុងខែនេះ ការលក់ចេញទិញចូលស្មាតទូរស័ព្ទពិតជាមានភាពមមាញ្ញឹកជាខ្លាំង។ក្នុងនោះក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទថ្មីរបស់ខ្លួន Samsung Galaxy Note 4 នៅកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ក្រុមហ៊ុនមិនទាន់លក់ដាច់បានរាប់រយលានគ្រឿងនោះទេ ទើបតែបញ្ចេញលក់បាន 30000 គ្រឿងប៉ុណ្ណោះនៅប្រទេសកូរ៉េខាងត្បូងក្នុងថ្ងៃដាក់បង្ហាញ ហើយប៉ុន្មានគ្រឿងនោះក៏ត្រូវបានលក់អស់។​

ក្រុមហ៊ុន Samsung ចេញគម្រោងដាក់បង្ហាញស្មាតទូរស័ព្ទរបស់ខ្លួនថ្ងៃទី ០៤ ខែតុលានេះ ដូច្នេះខែក្រោយជាពេលវេលារង់ចាំថ្មីសម្រាប់លោកអ្នក បន្ទាប់ពីស្មាតទូរស័ព្ទ iPhone 6 និង  iPhone 6 Plus

image

ម្យ៉ាងទៀត នៅចុងសប្តាហ៍នេះក្រុមហ៊ុន Apple បានរៀបចំលក់ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ដែលក្រុមហ៊ុន Samsung នឹងរៀបគម្រោងដាក់លក់ឱ្យបានចំនួនដូចគ្នាដែរ។

image

Samsung Galaxy Note 4 ត្រូវបានគេដាក់បង្ហាញនៅសហរដ្ឋអាមេរិច អឺរ៉ុប នៅខែបន្តបន្ទាប់ទៀត។ ក្រុមហ៊ុន Samsung  នឹងទទួលបានជោគជ័យខ្ពស់ជាមួយនឹងលំដាប់ Galaxy Note ហើយម៉ូដែលថ្មីនេះនឹងមានភាពល្បីល្បាញជាងម៉ូដែល Note 3

ប្រភព៖ Samsung