ព័ត៌មាន

ម៉ូដែលកូដ SD590C ត្រូវបានគេសរសើរមិនដាច់ពីមាត់

អ្នកលេងហ្គេមពិតជាចង់ទទួលបាន PC ដែលល្អ​ ដើម្បីងាយស្រួលក្នុងការលេងហ្គេម។ពេលនេះ TVs រាងកោងមិនត្រឹមតែមានរូបរាងស្រស់ស្អាតនោះទេ ប៉ុន្តែថែមទាំងមានដំណើរការល្អងាយស្រួលក្នុងការលេងហ្គេមទៀតផង។

PC monitors នេះ ត្រូវបានគេលើកសរសើរពីគុណសម្បត្តិទាំងលើអេក្រង់ និងដំណើរការដែលក្រុមហ៊ុន Samsung ទើបតែបានបញ្ចេញម៉ូដែលកូដ SD590C ដែលទទួលបានការគាំទ្រជាផ្លូវការពីកូរ៉េខាងត្បូង។លក្ខណៈពិសេសសង្ខេបមួយចំនួនក៏ត្រូវបានលើកបង្ហាញ។

 image

…………………តើវាមានលក្ខណៈពិសេសអ្វីខ្លៈគួរឱ្យទាក់ទាញនោះ?…………………………………

ក្រុមហ៊ុន Samsung បានបញ្ចាក់ថា ម៉ូដែលនេះមានអេក្រង់ទំហំ 27 អ៊ីង មានគុណភាពបង្ហាញប្រភេទ full-HD (1920 x 1080) ដែលភ្លឺច្បាស់ ត្រជាក់ភ្នែក ជាមួយនឹងរាងកោងរាបសំប៉ែតគួឱ្យទាក់ទាញ។

អ្នកធ្វើការក្នុងការិយាល័យក៏មានបំណងប្រើផលិតផលនេះដែរ ហើយអ្នកលេងហ្គេមបានសំដែងភាពសប្បាយរីករាយនៅពេលបានឃើញការបង្ហាញខ្លួនរបស់ផលិតផលនេះ។ពួកគេបានផ្តោតសំខាន់ទាំងលើដំណើរការ one-click Game Mode ដែលថែមទាំងមានពណ៌ចំរុៈ និងកម្រិតសំឡេងច្បាស់ល្អ នេះបើយោងតាមការអៈអាងពីបុគ្គលិកក្រុមហ៊ុនបានបញ្ចាក់។

ប្រភព៖ Samsung