ព័ត៌មាន

Samsung Galaxy Grand Prime គួរឱ្យទាក់ទាញ ថែមទាំងមានគុណភាពកាន់តែអស្ចារ្យ

Samsung ជា Brand named ផលិតផលមួយដែលគេទទួលស្គាល់ទូរទាំងសកលលោក។ថ្មីៗនេះ មានក្រុមហ៊ុន Apple ក្រុមហ៊ុន Sony និងក្រុមហ៊ុនខ្លាំងៗមួយចំនួនទៀតបានដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួន ហើយក្រុមហ៊ុន Samsung ក៏បានបង្ហាញទូរស័ព្ទ Android ថ្មីនៅប្រទេសឥណ្ឌាម៉ាក Samsung Galaxy Grand Prime គួរឱ្យចាប់អារម្មណ៍បំផុត។

image

តើម៉ូដែលនេះមានលក្ខណៈពិសេសអ្វីខ្លៈនោះ?

ទូរស័ព្ទ Samsung Galaxy Grand Prime បានបំពាក់មកជាមួយអេក្រង់ទំហំ 5 អ៊ីងប្រភេទ LCD display ជាមួយនឹងកម្រិតបង្ហាញប្រភេទ qHD 960 c 540ភិចសែល។អង្គប្រតិបតុ្តការ Android 4.4 KitKat ត្រូវបានគេភ្ជាប់ ជាមួយនឹងខួក្បាល quad core Cortex A53 Snapdragon 410 មានល្បឿន 1.2GHz រួមជាមួយ 64-bit មានអង្គចងចាំទំហំ(RAM) 1GB ធ្វើឱ្យម៉ាស៊ីនមានដំណើរការកាន់តែរលូន ជាមួយនឹងអង្គផ្ទុកទិន្ន័យក្នុងម៉ាស៊ីន 8GB។អ្នកអាចបន្ថែមអង្គចងចាំលើ microSD card slot បានរហូតដល់ទៅ 64GB

សម្រាប់ផ្នែកកាមេរ៉ាវិញ Samsung Galaxy Grand Prime បានភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ 5មេហ្គាភិចសែល ដែលអ្នកកាន់តែមានភាពងាយស្រួលក្នុងការ Selfies និងលេង  video chat ជាមួយនឹងកាមេរ៉ាក្រោយប្រភេទ LED flash មានទំហំ 8 មេហ្គាភិចសែលថែមទាំងមានសមត្ថភាព record full HD videoក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក  1080p។ ម៉ូដែលនេះមានសមត្ថភាពប្រើប្រាស់ថាមពលថ្ម 2600 mAh និងកាន់តែងាយស្រួលដើម្បីប្រើប្រាស់ទូរស័ព្ទច្រើនប្រព័ន្ធនោះម៉ូដែលនេះប្រើ dual SIM version

ប្រភព៖Samsung