ព័ត៌មាន

សាកល្បងល្បឿន LTE របស់​ iPhone6 ស៊ីដាច់ iPhone 5s គ្មានមន្ទិល[វីដេអូ]

 

យោងតាមប្រភពពត៌មានរបស់ក្រុមហ៊ុន Apple បានបញ្ចាក់ឱ្យដឹងថា​ផលិតផលទាំងពីរម៉ូដែល iPhone 6 និង iPhone 6 Plus មានល្បឿនទាញយក  LTE លឿនជាងម៉ូដែល iPhone 5s ដោយសារតែ Chip ប្រភេទ Qualcomm MDM9625M LTE ដែលប្រើ supports ដល់ទៅ LTE កម្រិតខ្ពស់។

 ការសាកល្បងបានធ្វើឡើងនៅទីក្រុងឡុងន៍ កាណាដា និងអ័រិតូ លើបណ្តាញ Fido network បង្ហាញឱ្យឃើញថា គេចាប់ផ្តើមបើកទូរស័ព្ទ​  iPhone 5s មុន បន្ទាប់មកទៀតគេបើក iPhone 6 ។

 

image

លើកដំបូងបើកប្រណាំងល្បឿនភ្លាមក្នុងការ Up Load ឯកសារនោះ iPhone 5s ទទួលបានល្បឿន 35Mbps ស្របពេលដំណាលគ្នាម៉ូដែល  iPhone6 ទទួលបានល្បឿន 27Mbps។ លើកទីពីរ ដល់ពេលសាកល្បង Download ឯកសារ ម៉ូដែល iPhone 6 នៅតែទទួលបានលទ្ធផលខ្ពស់ជាងម៉ូដែល  iPhone 5s ចំនួន 27Mbps។

 ការធ្វើសាកល្បងនេះ​ គឺធ្វើឡើងដោយiClarified ដោយទទួលបានលទ្ធផលជាក់ស្តែងគឺ ម៉ូដែល iPhone 6 មានសមត្ថភាពល្បឿនលឿនជាងម៉ូដែល  iPhone 5s។

ក្រោយពីការសាល្បងរបស់  iClarifiedបានបង្ហាញឱ្យឃើញកម្មវិធី  Ookla SpeedTest.net appទួលបានលទ្ធផលជាក់ច្បាស់ស្តែងៗ។

ទន្ទឹមនឹងការភ្ជាប់មកជាមួយសមត្ថភាពបច្ចេកវិទ្យា LTE Advanced ក្រុមហ៊ុន Apple បានពង្រឹងការភ្ជាប់បន្ថែមដែលប្រើ  LTE bandsចំនួន 20 ផ្សេងគ្នា។នេះជាអាថ័កំបាំងល្បឿនផ្លេកបន្ទោ LTE របស់ម៉ូដែលថ្មី Apple។  

image

សរុបមក បន្ទាប់ពីការធ្វើតេស្តសាកល្បងបានបង្ហាញថា ម៉ូដែលថ្មីនេះពិតជាមានល្បឿនលឿន និងមានភ្ជាប់សមត្ថភាព LTE កាន់តែពិសេសមែន។

ដើម្បីឱ្យកាន់តែច្បាស់សូមចូលទស្សនា៖

ប្រភព៖iClarified