ព័ត៌មាន

Microsoft គ្រោងបង្ហាញផលិតផលថ្មីជាផ្លូវការ

ក្រុមហ៊ុន Microsoft បានផលិតស្មាតទូស័ព្ទថ្មីមានគុណភាពពិសេសដើម្បីចេញមកប្រកួតប្រជែងលើទីផ្សារ។ Microsoft Lumia 530 ពេលនេះមានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិចហើយ។ទូរស័ព្ទនេះ ត្រូវបានគេដាក់លក់នៅហាង T-Mobile នៅថ្ងៃទី ១៥​ខែតុលាខាងមុខនេះ។

តើម៉ូដែលនេះមានលក្ខណៈពិសេសអ្វីខ្លៈទៅ?

Lumia 530 បំពាក់មកជាមួយអេក្រង់ទំហំ 4 អ៊ីង មានកម្រិតបង្ហាញ 854 x 480 ភិចសែលជាមួយនឹងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 4GB ។ពិសេសវាមាន microSD card slot អាចបន្ថែមរ៉ីខាងក្រៅបានរហូតដល់ទៅ 128GB

 image

Lumia 530​ បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 មានច្រើនពណ៌ឱ្យជ្រើសរើសដូចជា៖ ពណ៌ស ពណ៌ទឹកក្រូច ពណ៌ប្រផេះ ពណ៌បៃតង។វាមានប្រព័ន្ធខួរក្បាល quad core Qualcomm Snapdragon 200 (processor) មានសមត្ថភាពល្បឿន 1.2GHz  និងមានភ្ជាប់អង្គចងចាំទំហំ 2GB (RAM)។

សរុបមក វានឹងត្រូវបានគេដាក់លក់ជាផ្លូវការនៅថ្ងៃទី ១០ ខែតុលានេះហើយ។

ប្រភព៖​​​​ Microsoft