ព័ត៌មាន

Google Nexus 6 បានបង្ហាញខ្លួនលើ Benchmarks ជាមួយនឹងពិន្ទុពិសេស

 កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft មានគម្រោងបង្ហាញ​ Google Nexus 6 និង  Google Nexus X នៅចុងខែនេះ ដំណាលគ្នានឹងម៉ូដែលថ្មី Nexus 9 tablet

កាលពីដើមអ្នកបានឃើញពត៌មានលំអិតមួយចំនួនពាក់ព័ន្ធនឹងម៉ូដែល Google Nexus 6 (Shamu)និងរូបភាពមួយចំនួនរបស់វា ហើយពេលនេះទូរស័ព្ទបានបង្ហាញពត៌មានមួយចំនួនលើគេហទំព័រ Benchmarks។ម៉ូដែលនេះបានបណ្តែតខ្លួននៅលើគេជាមួយនឹងពិន្ទុ 3199 ពិតជាគួឱ្យភ្ញាក់ផ្អើល។

Google Nexus 6 បាននាំមកជាមួយនឹងលេខកូដ ‘Shamu’ ហើយនៅពេលគេដាក់បង្ហាញវានោះ គេនឹងដាក់ឈ្មោះវាថា Google Nexus 6 និង Nexus X

image

តើម៉ូដែលនេះមានលក្ខណៈពិសេសអ្វីខ្លៈទៅ?

ម៉ូដែលនេះ ត្រូវបានគេបំពាក់មកជាមួយអេក្រង់ទំហំ 5.92 អ៊ីង មានអេក្រង់បង្ហាញប្រភេទ Quad HD display ជាមួយនឹងកម្រិតបង្ហាញ  2560 x 1440 pixels រាប់បញ្ចូលទាំងអង្គចងចាំទំហំ 3GB ( RAM)។

 

ពត៌មាននោះក៏បានបន្ថែមទៀតថា Google Nexus 6  បានបំពាក់មកជាមួយអេក្រង់មុខទំហំ 2 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល។ម៉ូដែលនេះបានដាក់ដំណើរការមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 5.0 L ហើយនឹងត្រូវបានគេហៅថា ប្រព័ន្ធប្រតិបត្តិការ Android Lollipop

សូមបញ្ចាក់ថា ទូរស័ព្ទនេះនឹងត្រូវបានគេដាក់បង្ហាញនៅពាក់កណ្តាលខែតុលានេះហើយ។

ប្រភព៖Google