ព័ត៌មាន

ម៉ូដែលមានបំពាក់កាមេរ៉ាក្រោយធំបានបង្ហាញខ្លួនស្ងាត់ៗ

ក្រុមហ៊ុន HTC បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផលិតម៉ូដែលថ្មី។ទន្ទឹម នឹងការផលិតម៉ូដែលថ្មីក្រុមហ៊ុនបានបំពាក់បំប៉នជាមួយបច្ចេកវិទ្យាថ្មីៗជាច្រើន។បច្ចេកវិទ្យាថ្មី និងកាន់តែទំនើបទាំងនោះបានភ្ជាប់ជាមួយម៉ូដែលថ្មី HTC One M8 Eye

តើ HTC One M8 Eye មានបច្ចេកវិទ្យាអ្វីកាន់តែគួរឱ្យចាប់អារម្មណ៍ទៅ?

image

កាលពីម្សិលមិញ  ក្រុមហ៊ុន HTC បានដាក់បង្ហាញម៉ូដែលថ្មី HTC One M8 Eye ហើយបានដាក់បញ្ចូលក្នុងបញ្ចីលក់នៅប្រទេសចិនរួចរាល់។

អ្នកគាំទ្របានឆ្ងល់ដែរ ថាហេតុអ្វីបានជាគ្មានការប្រកាសពីផលិតផលថ្មីរបស់ក្រុមហ៊ុន HTC លើម៉ូដែល One M8 Eye ហើយមានតែនៅប្រទេសចិន។

 ម៉ូដែល HTC One M8 Eye បានបំពាក់មកជាមួយអេក្រង់ទំហំ 5 អ៊ីងប្រភេទ full HD display។ ម៉ូដែលនេះបានភ្ជាប់មកជាមួយកម្រិតបង្ហាញ 1920 x 1080 ភិចសែល អង្គដំណើរការខួរក្បាល quad core (processor) ល្បឿន 2.3GHz ជាមួយនឹងអង្គចងចាំទំហំ 2GB ( RAM) ជាមួយនឹងថាសផ្ទុកទិន្ន័យទំហំ 16GB

សម្រាប់កាមេរ៉ាវិញ គេបានភ្ជាប់មកមានទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល។

សម្រាប់តម្លៃលក់នៅលើទីផ្សារប្រទេសចិនវិញ ម៉ូដែលនេះមានតម្លៃប្រហែល 652 ដុល្លារ។

សរុបមក ការដាក់បង្ហាញម៉ូដែល  HTC One M8 Eye ថ្មីមិនមានការប្រកាសជាផ្លូវការធំទេ ប៉ុន្តែវាត្រូវបានគេដាក់បង្ហាញតែក្នុងប្រទេសចិន និងមានតម្លៃ  652 ដុល្លារ។

ប្រភព៖ HTC