ព័ត៌មាន

ម៉ូដែលថ្មី Samsung Galaxy Ace 4 នឹងបង្ហាញខ្លួននៅចក្រភពអង៉គ្លេសដំណាល Note 4

 

ម៉ូដែលថ្មី Samsung Galaxy Ace 4​ត្រូវបានគេដាក់បង្ហាញតាំងពីខែមិថុនា ហើយពេលនេះទើបតែបោះជំហានឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។

Galaxy Note 4 ក៏ដូចគ្នាដែរនឹងត្រូវបានគេដាក់បង្ហាញនៅថ្ងៃទី 17 ខែតុលា ឆ្នាំនេះ ជាមួយនឹងមូដែល Samsung Galaxy Ace 4 គួរឱ្យចាប់អារម្មណ៍។

Samsung Galaxy Ace 4 នឹងមានដាក់លក់នៅហាងរបស់ Samsung ក្នុងចក្រភពអង់គ្លេស។

image

តើ Samsung Galaxy Ace 4 មានលក្ខណៈពិសេសយ៉ាងណាទៅ?

សម្រាប់ម៉ូដែលថ្មី Samsung Galaxy Note 4 អ្នកប្រកដជាធ្លាប់បានឃើញពត៌មានលំអិតមួយចំនួនប៉ុន្តែសម្រាប់ Samsung Galaxy Ace 4 វិញនឹងភ្ជាប់មកជាមួយ 4G LTE ដែលមានអេក្រង់បង្ហាញទំហំ 4 អ៊ីងជាមួយកម្រិតភាពច្បាស់ 800 x 480ភិចសែលត្រជាក់ភ្នែក  រាប់បន្ថែមជាមួយនឹងប្រព័ន្ធខួរក្បាល quad core (processor)មានល្បឿន 1.2GHz ។សម្រាប់កាមេរ៉ាវិញ វាភ្ជាប់កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល ជាមួយនឹងប្រព័ន្ធ auto focus ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាល auto focus

សរុប​មក ក្រុមហ៊ុន Samsung មិនត្រឹមតែបង្ហាញម៉ូដែលថ្មី Samsung Galaxy Note 4 នោះទេ ប៉ុន្តែនឹងដាក់បង្ហាញម៉ូដែល Samsung Galaxy Ace 4ផងដែរនៅចក្រភពអង់គ្លេស៕

ប្រភព៖ Samsung