ព័ត៌មាន

Mac mini ប្រើប្រព័ន្ធប្រតិបត្តិការ Intel Haswell មានគុណភាពកាន់តែពិសេស

ម៉ូដែលថ្មី​ Mac mini មានរូបរាងស្តើង រចនាឡើងពីដែកស្វិត និងបានបំពាក់មកជាមួយប្រព័ន្ធដំណើរការខួរក្បាលជំនាន់ទីបួន Haswell Core (processors)។វាមានដំណើរកាន់តែពិសេសនៅពេលដែលភ្ជាប់មកជាមួយក្រាហ្វិក ប្រភេទ Intel HD Graphics 5000 និងមានក្រាហ្វិក Iris។

image

ការភ្ជាប់មកនេះ ក្រុមហ៊ុន Apple បានធានាគុណភាពរហូតដល់ទៅ 90 ភាគរយថាមានល្បឿនលឿន និងមានគុណភាពបង្ហាញពិសេសជាងម៉ូដែល Mac minis ជំនាន់មុនៗទៀត។

image

ក្រុមហ៊ុន Apple បានហៅម៉ូដែលថ្មីនេះថា​ Mac mini ពិភពមានឥទ្ថិពលខ្ពស់ និងថែមទាំងមានសមត្ថភាពភ្ជាប់ បណ្តាញស្តង់ដារ 802.11ac Wi-Fi ដែលមានផតចំនួនពីរ។

Mac mini បានចាប់ផ្តើមលក់លើទីផ្សារនៅថ្ងៃនេះក្នុងតម្លៃប្រហែល 499 ដុល្លារ។លក្ខណៈសម្បត្តិពិសេសដែលគេចាប់អារម្មណ៍បំផុតនោះ ម៉ូដែលនេះបានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការខួរក្បាល dual-core Intel Core i5 មានល្បឿន 1.4 GHz និងមេម៉ូរ៉ីក្នុងម៉ាស៊ីន កាន់តែពិសេសជាមួយនឹងក្រាហ្វិកពិសេស Intel HD Graphics 5000 និងថាសផ្ទុកទិន្ន័យ  500GB hard drive។

ប្រភព៖ IMac