ព័ត៌មាន

កំពូលនាឡិការ 2014 គុណភាពផ្តាច់គេជំនួសស្មាតទូរស័ព្ទបានសូម្បីតេែប្រើ កម្មវិធី Facebook កម្មវិធី Instagram និង Twitter

 

លោក Will.i.am ទើបតែបានសាកល្បងលើស្មាតនាឡិការបស់ខ្លួនក្នុងក្តីស្រមៃ Dreamforce 2014របស់ខ្លួន ហើយទីបំផុត Puls បានសម្រេច។

ក្នុងរយៈពេលប្រឹងប្រែមួយឆ្នាំកន្លៈដើម្បីផលិត ស្មាតនាឡិការ Puls បានសម្រេចជាស្ថាពរហើយ។

image

លក្ខណៈពិសេសមួយចំនួនរបស់ស្មាតនាឡិការ

 

 នាឡិការនេះដាក់ថ្មនៅជិត SIM card reader។វាមានមេម៉ូរ៉ីទំហំ 16GB សម្រាប់ផ្ទុកទិន្ន័យ ភ្ជាប់មកជាមួយអង្គចងចាំទំហំ 1GB ( RAM) និងមានភ្ជាប់បំពង់បំពងសម្លេង បណ្តាញ  Wi-Fi capabilities    GPS     pedometer     accelerometer ថែមទាំងអាចហៅចេញបានដូចទូរស័ព្ទទៀតផង។

ប្រហាក់ប្រហែលនឹង Apple&#039s Siri ឬ Google Now និង Window&#039s Cortanaដែរនោះ ពេលនេះ Plus បានបន្ថែមលក្ខណៈពិសេសគ្រប់គ្រងសម្លេង និងជំនួយការកម្មវិធី “Andeeda” ដូចជា “Aneeda សម្រាប់ដាក់ពិន្ទុលើហ្គេមដែរ។

ពេលនេះ Puls មិនអាចមានសមត្ថភាពស្ទង់ចលនាបេះដូងទេ ប៉ុន្តែបានភ្ជាប់មកជាមួយ sensor វិភាគអារម្មណ៍។លើកម្មវិធី Vibe មកពីក្រុមហ៊ុន Beyond Verbal Communication មានសមត្ថភាពអាចប្រមូលលក្ខណៈ និងចលនារបស់អ្នក ហើយចែកចាយទៅកាន់អ្នកដ៏ទៃបាន។

កម្មវិធី Facebook    កម្មវិធី Instagram និង  Twitter នឹងមានដំណើរការលើស្មាតទូស័ព្ទដែលជានាឡិការពិសេសពិសេស។

 

សរុបមក ស្មាតនាឡិការ Puls មានសមត្ថភាពមិនចាញ់ទូរស័ព្ទនោះទេ មិនត្រឹមតែមានសមត្ថភាពខាងក្នុងនោះ វាថែមទាំងមានសមត្ថភាពលេងកម្មវិធី Facebook    កម្មវិធី Instagram និង  Twitter ដោយមិនចាំបាច់ប្រើប្រាស់ទូរស័ព្ទទៀតផង។

ប្រភព៖ Will.i.am