ព័ត៌មាន

ចចាមអារ៉ាមថ្ងៃពិសេសរបស់ក្រុមហ៊ុន Apple

Update: យោងតាមប្រភពពត៌មានលើគេហទំព័រ Bloomberg បានឱ្យដឹងថា iPad Pro នឹងត្រូវបានគេដាក់បង្ហាញនាពេលឆាប់ៗនេះ។

ផលិតផលថ្មីរបស់ក្រុមហ៊ុន Apple មានកម្រាស់កាន់តែស្តើង ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបដូចជាម៉ូដែល iPad Air (ពេលនេះមានម៉ូដែលថ្មីiPad Air 2 ) បំពាក់មកជាមួយអេក្រង់ប្រភេទ Retina display ហើយម៉ូដែល iPad mini 3  ជាម៉ូដែលកាន់តែពិសេសជាងម៉ូដែលចាស់ដោយសារការបំពាក់បំប៉នថ្មីកាន់តែគួរឱ្យទាក់ទាញ។

image

តាមពាក្យចចាមអារាមក៏បានលើកបញ្ចាក់ដែរថា អ្នកផលិត Mac កំពុងតែធ្វើការយ៉ាងសកម្មលើ iPad ដែលជាត្រូវបានគេហៅថា “iPad Pro”។

ក្រុមហ៊ុន Apple នឹងចាប់ផ្តើមអញ្ចើញភ្ញៀវឱ្យចូលរួមកម្មវិធី “special event” ប្រារព្វឡើងនៅថ្ងៃទី 24 ខែតុលា ដែលជាព្រឹត្តការបង្ហាញខ្លួនរបស់ម៉ូដែល iPad Pro ដែលអាចដំណាលគ្នាជាមួយនឹងម៉ូដែល  iPad Air 2 និង  OS X 10.10 Yosemite ផងដែរ។

ប្រភព៖ Apple