ព័ត៌មាន

Oppo N3 បង្ហាញពត៌មានលំអិតគួរឱ្យទាក់ទាញ

ទើបតែរំលងបានរយៈពេលប៉ុន្មានសប្តាហ៍​ មានពត៌មានថ្មីៗជាច្រើនបានបង្ហាញពីការសាកល្បង សមាសភាគផ្សំរបស់កាមេរ៉ា ដែលបានដាក់តម្រៀបលើស្មាតទូរស័ព្ទថ្មី Oppo N3 ហើយនឹងមានគម្រោងបង្ហាញនៅចុងខែនេះ​នៅថ្ងៃទី  29 ខែតុលា។

 

តើម៉ូដែលថ្មីដែលត្រូវបង្ហាញខ្លួននោះមានសមត្ថភាពបែបណាទៅ?

កាន់តែគួរឱ្យទាក់ទាញ Oppo N3 នឹងបន្ថែមគុណភាពកាមេរ៉ាឱ្យបានកាន់តែពិសេស និងមានកម្រិតភាពច្បាស់កាន់តែខ្ពស់ កាមេរ៉ាក្រោយមានទំហំ 16 មេហ្គាភិចសែលថតបានរូបភាពច្បាស់ត្រជាក់ភ្នែក។

ម៉ូដែល Oppo N3 ត្រូវបានរចនាមកមានរាងទ្រេតលើមុំ 180 ដឺក្រេ ហើយការមើលវីដេអូរដែលថតបានកាន់តែច្បាស់ និងទាក់ទាញ។ Oppo N3 ជាប្រភេទស្មាតទូរស័ព្ទថ្មីបានបំពាក់មកជាមួយអេក្រង់បង្ហាញទំហំ 5.9 អ៊ីង ដែលធ្វើឱ្យរូបភាពកាន់តែច្បាស់ និងភ្លឺត្រជាក់ភ្នែកលើកម្រិតបង្ហាញ 1080 x 1920 ភិចសែល។ម៉ូដែលនេះបានបំពាក់មកជាមួយប្រព័ន្ធខួរក្បាល Quad-Core Qualcomm Snapdragon 805 CPU មានល្បឿន 2.7 GHz អាច supported អង្គចងចាំទំហំ 3GB (RAM)។

 image

ម៉ូដែល  Oppo N3  មានលទ្ធភាពដាកដំណើរការជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ  Google’ប្រភេទ Android 4.4 KitKat វាអាច supported ជាមួយនឹងក្រាហ្វិកប្រភេទ   Adreno 420 GPU ។សម្រាប់សមត្ថភាបសាកថ្ម វាអាចសាកបាន  75ភាគរយ ដោយចំណាយពេលត្រឹមតែ 30  នាទីប៉ុណ្ណោះ។​

សរុបមកស្មាតទូរស័ព្ទថ្មីនេះ Oppo N3 នឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី 29 ខែតុលា ឆ្នាំ 2014 នេះហើយ។

ប្រភព៖ Oppo N3