ព័ត៌មាន

នាឡិការថ្មីមុខងារពិសេស របស់Microsoft ជិតបង្ហាញខ្លួន

 

 

កាលពីពេលថ្មីៗនេះ យើងទើបតែទទួលបានព័ត៌មានថ្មីពាក់ព័ន្ធនឹងក្រុមហ៊ុន Microsoft    មានគម្រោងដាក់បង្ហាញផលិតផលថ្មី Smartwatch នៅអំឡុងប៉ុន្មានសប្តាហ៍ទៀត។

រូបភាពឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Microsoft ទើបតែបានបង្ហាញខ្លួនលើគេហទំព័រ FCC មិនត្រឹមតែជាឧបករណ៍ភ្ជាប់ Bluetooth LE radio ប៉ុណ្ណោះទេ វាថែមទាំងជានាឡិការមុខងារពិសេស។

ក្រុមហ៊ុន Microsoft បានឱ្យដឹងថា​ ខ្លួនបានធ្វើការផ្តោតយ៉ាងខ្លាំងលើផ្នែកកីឡា រក្សាសុខភាព និងត្រួតពិនិត្យសុខភាពដោយប្រើនាឡិការថ្មីមួយនេះ។

 

image

Smartwatch របស់ក្រុមហ៊ុន Microsoft 

គេហទំព័រ  FCC  បានបង្ហាញថា នាឡិការដែលនឹងត្រូវដាក់បង្ហាញនេះមានអេក្រង់ប្រភេទតូច មធ្យម និងធំ ។​ក្រុមការងារ FCC បានធ្វើការសាកល្បងលើម៉ូដែលមានអេក្រង់កាន់តែធំ ហើយរកឃើញថា វាមានលក្ខណៈខុសគ្នារវាងទំហំ មុខងារ និងតួនាទីរបស់ឧបករណ៍ផងដែរ។

អ្នកគាំទ្រភាគច្រើន កំពុងទន្ទឹងរង់ចាំមើលផលិតផលថ្មីរបស់ក្រុមហ៊ុន​  Microsoft ដែលគេរំពឹងទុកថា វានឹងមានសមត្ថភាពអាចប្រើប្រាស់ជាមួយប្រព័ន្ធដំណើរការ iOS របស់  Apple  ប្រព័ន្ធដំណើរការ  Android  របស់ Google និងប្រព័ន្ធដំណើរការ Windows Phone របស់ក្រុមហ៊ុន Microsoft ខ្លួនឯងជាដើម។

ប្រភព៖Tech