ព័ត៌មាន

G Pad 10.1 របស់ LG នឹងបង្ហាញខ្លួនម្តងទៀត

ដើមឆ្នាំនេះក្រុមហ៊ុន LG បានដាក់បង្ហាញ tablet ថ្មីៗជាច្រើន ប៉ុន្តែឥឡូវនេះក្រុមហ៊ុនបានដាក់បង្ហាញ LG G Pad 10.1.មានមុខងារពិសេស និងមានសមត្ថភាពកាន់តែពិសេសជាងមុន។ឧបករណ៍  LG G Pad 10.1 ថ្មីភ្ជាប់បណ្តាញ Wireless នឹងត្រលប់មកបង្ហាញខ្លួនលើវេទិការ  FCCជាថ្មីម្តងទៀតនៅពេលឆាប់ៗនេះ។

 

image

 

 

ម៉ូដែល  LG G Pad 10.1 បំពាក់អេក្រង់ទំហំ  10.1អ៊ីងប្រភេទ WXGA មានកម្រិតបង្ហាញត្រជាក់ភ្នែក 1280 x 800 ភិចសែល។ម៉ូដែលនេះប្រើប្រព័ន្ធដំណើរការខួរក្បាល quad core Qualcomm Snapdragon មានល្បឿន  1.2GHz ។វាមានសមត្ថភាពថ្ម 8,000 mAh  និងប្រើប្រាស់ប្រព័ន្ធដំណើរការ  Android 4.4.2 KitKat ។ក្រោយពីបានបញ្ចេញម៉ូដែលនេះជាផ្លូវការម្តងរួចមក ម៉ូដែលនេះត្រូវបានគេយកទៅភ្ជាប់ Wireless និងមានគម្រោងដាក់បង្ហាញជាថ្មីម្តងទៀត។

សម្រាប់ G Pad 10.1 ប្រភេទ  Verizon Wireless ដែលគ្រោងនឹងបង្ហាញខ្លួនជាថ្មីមិនទាន់បានបង្ហាញកាលបរិច្ឆេទ និងបង្ហាញតម្លៃនៅឡើយទេ។

ប្រភព៖ LG