ព័ត៌មាន

ម៉ូដែលចុងក្រោយ Fabit ទាំងបីជា"super watch"

Fitbit ជាស្មាតនាឡិការត្រៀមបង្ហាញខ្លួនក្នុងឆ្នាំ 2105 ។កាលពីសប្តាហ៍មុនមានពត៌មានលើកឡើងពីស្មាតនាឡិការFitbit វាត្រូវបានគេផលិតឡើងតម្រូវដៃគ្រប់ប្រភេទ និងបន្ថែមភាពស៊ីវីល័យសម្រាប់មនុស្សជំនាន់ថ្មី។

ក្នុងរូបភាពបង្ហាញពីម៉ូដែលថ្មីទាំងបីប្រភេទ  Fitbit Charge     ChargeHR និង Fitbit Surge មានតម្លៃរៀងគ្នា

130 ដុល្លារ  តម្លៃ 119.99 ដុល្លារ  ​និង250 ដុល្លារ។

 

ដោយឡែកកាលពីដើមឆ្នាំ ក្រុមហ៊ុនបានដាក់បង្ហាញស្មាតនាឡិការ  Charge ស្មាតនាឡិការ  ChargeHR  ប៉ុន្តែជាអកុសលវាបានធ្វើឱ្យមានផលប៉ៈពាល់ដល់ស្បែករបស់អ្នកប្រើប្រាស់។នេះជាមូលហេតុដែលគេត្រូវការយកវាមកពិនិត្យ និងរកដំណោះស្រាយឡើងវិញ។

ផ្ទុយមកវិញ ស្មាតនាឡិការ Fitbit ទាំងបីខាងលើឆ្លងកាត់ការត្រួតពិនិត្យ និងសាកល្បងរួចរាល់ ហើយវាមិនមានប្រតិកម្មដូចស្មាតនាឡិការដែលបានដាក់បង្ហាញកាលពីដើមឆ្នាំនោះទេ។ហេតុដូច្នេះ គេបានហៅវាថា “super watch”។

 

ស្មាតនាឡិការទាំងនេះមានសមត្ថភាព បញ្ចេញបញ្ចូលតម្រូវដៃ  កំណត់រយៈពេលគេង បង្ហាញទីតាំងរបស់អ្នកប្រើប្រាស់ តាមរយៈការភ្ជាប់បណ្តាញ GPS។

 image

កាន់តែពិសេសបន្ថែមទៀតនោះ ស្មាតនាឡិការ Fitbit ChargeHR  និងស្មាតនាឡិការ  Fitbit Surge ត្រូវបានក្រុមហ៊ុនបន្ថែមបច្ចេកវិទ្យាថ្មី​ PurePulse  ដើម្បីអាចរាប់ចង្វាក់បេះដូងរបស់អ្នកប្រើប្រាស់បាន។​

សូមបញ្ចាក់ថា ស្មាតនាឡិការទាំងបីនេះត្រូវបានគេបំពាក់មកជាមួយអេក្រង់្រភេទ  LEDs ភ្លឺច្បាស់ត្រជាក់ភ្នែក។

ប្រភព៖Apple