ព័ត៌មាន

ទូរស័ព្ទ Xiaomi ទទួលបានលំដាប់លេខបីមិនទាន់ផ្លូវការ​

តាមរបាយការថ្មីរបស់ក្រុម Strategy Analytics បានឱ្យដឹងថា ទូរស័ព្ទ Xiaomi មានទីផ្សារធំទីបីបន្ទាប់ពីទូរស័ព្ទរបស់ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple

ក្រុមហ៊ុន Samsung បានបញ្ចេញទូរស័ព្ទថ្មីចំនួន 79.2 រយលានគ្រឿងនៅចុងឆ្នាំ 2104 ។

សម្រាប់ក្រុមហ៊ុន  Apple បានលក់ទូរស័ព្ទររុបចំនួន  39.3 រយលានគ្រឿង និងបាត់បង់ទីផ្សារនៅសល់តែចំនួន 33.8 រយលានគ្រឿងកាលពីឆ្នាំមុន។ ចំណែកឯទូរស័ព្ទ  Xiaomi លក់ដាច់បានចំនួន 5.2 រយលានគ្រឿង  និងលក់ដាច់បាន 18.0 រយលានគ្រឿងក្នុងឆ្នាំនេះ។ ក្រុមហ៊ុន  LG  បានបង្កើនចំនួនលក់ដល់ 16.8  រយលានគ្រឿង និងក្រុមហ៊ុន Huawei លក់ដាច់បាន  16.5 រយលានគ្រឿងកាលពីឆ្នាំមុន។

ក្រុមហ៊ុន Samsung បានបាត់បង់ការចែកចាយផលិតផលរបស់ខ្លួនលើទីផ្សារទូរទៅចុះពី 35 ភាគរយ នៅសល់ត្រឹមតែ  24.7ភាគរយ និងក្រុមហ៊ុន Apple បាត់បង់ទីផ្សារត្រឹមតែ 1 ភាគរយប៉ុណ្ណោះ។

image 

ដូច្នេះ ទីផ្សាររបស់ទូរស័ព្ទ Xiaomi បានឡើងដល់លំដាប់លេខបី បន្ទាប់ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុនApple ។

ប្រភព៖ Strategy Analytics