ព័ត៌មាន

Tablet ថ្មី ត្រៀមបង្ហាញខ្លួន

 ថ្មីៗនេះ លើគេហទំព័រ GFXBench បានប្រកាស Tablet ថ្មីមានអេក្រង់កាន់តែធំ។  Xiaomi បានប្រមាញ់យកទីផ្សារគ្រប់ទីកន្លែង ជាពិសេសការសម្រុកលក់នៅចុងឆ្នាំនេះ។ យោងតាមប្រភពពត៌មានលើគេហទំព័រចិនបានឱ្យដឹងថា ត្រកូល Xiaomi មានគម្រោងបង្ហាញ Tablet ថ្មីនៅចុងសប្តាហ៍នេះ។

 

image

ការប្រកួតប្រជែងផលិតផលកាន់តែមមាញឹក Xiaomi បានរចនា Tablet ថ្មី និងមានគម្រោងដាក់បង្ហាញនៅក្នុងសប្តាហ៍នេះ។​ ការដាក់បង្ហាញលើកនេះ Xiaomi រំពឹងទុកថា ការគាំទ្រនឹងកើនឡើងដោយសារគុណភាពថ្មី និងអេក្រង់កាន់តែធំរបស់ផលិតផល។

ថ្មីៗនេះ លើគេហទំព័រ GFXBench បានប្រកាស Tablet ថ្មីមានអេក្រង់កាន់តែធំ។ Tablet ថ្មីមានអេក្រង់ទំហំ 9.2 អ៊ីង អេក្រង់បង្ហាញកម្រិត 1280 X 720 ភិចសែល។ គេហទំព័រដដែលបានបញ្ចាក់ថា Tablet ថ្មីមានប្រព័ន្ធខួរក្បាល  quad-core Snapdragon 410 64-bit (processor) clocked  ល្បឿន  1.2GHz មាន Adreno 306 GPU អង្គចងចាំទំហំ 1GB ( RAM)  និងមានអង្គផ្ទុកទិន្ន័យកាន់តែធំ  8GB  ។

 

 

ព័ត៌មានលំអិតពីកាមេរ៉ាមិនទាន់ច្បាស់ទេ ប៉ុនតែវានឹងភ្ជាប់បន្ថែមជាមួយ  SIM card slot

ប្រភព៖ GFXBench