ព័ត៌មាន

ក្រុមហ៊ុន Motorola ត្រៀមរុញ Moto X ដើម្បីUpdate

ដើម្បីប្រកួតប្រជែងគុណភាពផលិតផល ក្រុមហ៊ុនទូរស័ព្ទធំបានផ្លាស់ប្តូរការផលិត រួមទាំងការបន្ថែមបច្ចេកវិទ្យាថ្មីៗ និងមានមុខងារកាន់តែពិសេស។ ក្រោយពីបានដាក់ប្រព័​ន្ធដំណើរការថ្មីលើទូរស័ព្ទថ្មី ក្រុមហ៊ុន Motorola ក៏បានត្រៀមខ្លួន Update វាផងដែរ។

រាល់ឆ្នាំក្រុមហ៊ុន Motorola តែងតែ update ប្រព័ន្ធដំណើរការលើទូរស័ព្ទរបស់ខ្លួន។ Moto X ជាទូរស័ព្ទដំបូងបំផុតដែលបានប្រើប្រាស់ប្រព័ន្ធដំណើរការ Android 4.4 KitKat។ ក្រោយមក​មានទូរស័ព្ទ Moto G បាន Update ប្រព័ន្ធដំណើរការនេះផងដែរ។

ពេលនេះ ក្រុមហ៊ុន Motorola មានគម្រោង Update ប្រព័ន្ធដំណើរការ Android 5.0 Lollipop លើទូរស័ព្ទរបស់ខ្លួន។ Moto X ត្រូវបានគេប្រើដើម្បីសាកល្បងជាមួយប្រព័ន្ធដំណើរការថ្មី។

ក្រោយពីមានការ Update ជាមួយប្រព័ន្ធដំណើរការថ្មីនោះ គេសង្ឈឹមថា Moto X នឹងមាន Interface ថ្មី ជាមួយនឹងការរៀបកម្មវិធី និងការស្វែងរកកាន់តែងាយស្រួល។ 

image

 

Moto X នឹងផ្លាស់ប្តូរលក្ខណៈបង្ហាញ កម្មវិធី និងល្បឿនដំណើរការ។ ការ Update នេះនឹងធ្វើឱ្យទូរស័ព្ទ  Moto X កាន់ថ្មបានយូរជាងមុន។  

ប្រភព៖Motorola