ព័ត៌មាន

ក្រុមហ៊ុន LG នឹងប្រកាសការ Update ប្រព័ន្ធដំណើរការថ្មីរបស់ខ្លួននៅពេលឆាប់ៗនេះ

Android Lollipop  បានបង្ហាញខ្លួនជាមួយនឹងកិត្យានុភាពគ្រាន់តែដាក់បង្ហាញចេញជាផ្លូវការភ្លាមនោះ មានក្រុមហ៊ុនទូរស័ព្ទធំៗប្រកាសផ្លាស់ប្តូរប្រព័ន្ធដំណើរការនេះយ៉ាងចំហ។

ក្រុមហ៊ុន LG នឹង update software ប្រព័ន្ធដំណើរការ​ថ្មី  Android Lollipop ក្រោយពីក្រុមហ៊ុនកូរ៉េខាងត្បូងបានប្រកាសលើសន្និសីទកាសែតរួចរាល់។

 

image

ដំបូង Android 5.0 នឹងមានដំណើរការលើទូរស័ព្ទ  Nexus 5  និង Nexus 7 ហើយលើទូរស័ព្ទ LG G3 នោះនឹងប្រើប្រព័ន្ធដំណើរការនេះបន្ទាប់។ យោងតាមប្រភពព័ត៌មានរបស់ក្រុមហ៊ុន LG បានបង្ហាញឱ្យឃើញថា សម្រាប់ទូរស័ព្ទ  G3 នឹងមានសមត្ថភាពប្រើ  Android upgrade ទៀតផង។ 

ទូរស័ព្ទ LG G3 ជាទូរស័ព្ទដែលមានសមត្ថភាពពិសេសមិនចាញ់ទូរស័ព្ទទំនើបៗល្បីៗនោះ នឹងប្តូរចំណាប់អារម្មណ៍ថ្មីរបស់អ្នកប្រើប្រាស់បន្ទាប់ពីបាន upgrade ជាមួយ Android Lollipop។ 

Android Lollipop  នឹងផ្លាស់ប្តូរការបង្ហាញរបស់ទូរស័ព្ទ LG ទាំងល្បឿនរបស់ប្រព័ន្ធដំណើរការ  និងការផ្លាស់ប្តូរកម្មវិធី។ 

យោងតាមព័ត៌មានថ្មីលើគេហទំព័រអង់គ្លេសបានបង្ហាញឱ្យឃើញថា Android 5.0 នឹងមានដំណើរការពិតប្រាកដលើទូរស័ព្ទ LG នៅដើមចុងខែវិច្ឆិការ និងដើមខែធ្នូ៕

ប្រភព៖ LG