ព័ត៌មាន

ចាំងភ្នែកឃើញផ្លាក Microsoft លើទូរស័ព្ទថ្មីបាត់ផ្លាក Nokia

ក្រុមហ៊ុន Microsoft ទើបតែបានបាំងផ្លាក Nokia ចោល ហើយបានសំងំផលិតទូរស័ព្ទទំនើបកាន់តែពិសេសជាងមុន។ ទូរស័ព្ទដំបូងបំផុតដែលប្រើស្លាក Microsoft បានធ្វើឱ្យក្រុមហ៊ុនរីកថ្លើម និងសង្ឈឹមថានឹងទទួលបានទីផ្សារខ្ពស់ដូចការកំណត់។

តើម៉ូដែលនេះមានលក្ខណៈពិសេសដូចម្តេចទៅទើបក្រុមហ៊ុនហ៊ានអួតថាយកទីផ្សារដោយបើកមុខ?

 Microsoft Lumia 535 រាងស្រស់ស្អាត រលើបរលោង មើលភ្លាមចាប់ចិត្តចង់កាន់ប្រើ។ រូបភាពបុន្មានសន្លឹកបានបង្ហាញការរចនាថ្មីដោយប្រើលោហ្គោរបស់ក្រុមហ៊ុន Microsoft ផ្តាច់លោហ្គូ Nokia។

Microsoft Lumia 535 នឹងប្រើប្រព័ន្ធដំណើរការ Windows Phone 8.1 ដែលបំពាក់អេក្រង់ទំហំ 5 អ៊ីងប្រភេទ  qHD ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក 5409 x 960 ភិចសែល។

ទូរស័ព្ទ  Lumia 535 នឹងភ្ជាប់ប្រព័ន្ធដំណើរការប្រភេទ  Qualcomm Snapdragon 200 ល្បឿន 1.2GHz និងមានអង្គចងចាំទំហំ​ 1GB ( RAM)។

image

Microsoft Lumia 535 នឹងភ្ជាប់មេម៉ូរ៉ីទំហំ  8GB និងភ្ជាប់កាមេរ៉ាមុខដែលម៉ូដែលមុនមិនមានភ្ជាប់កាមេរ៉ាមុខនោះទេ។ កាមេរ៉ាមុខនឹងមាន VGA ខ្ពស់សម្រាប់ការហៅចេញជាប្រភេទវីដេអូរ និងមានកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល និងមានសមត្ថភាពថ្មពិសេស 1900 mAh

image

Microsoft Lumia 535 នឹងតម្រៀបគ្នាជាមួយការផ្តល់ជូនចំរុៈពណ៌ដូចជា៖ ពណ៌ខៀវ ពណ៌ទឹកក្រូច ពណ៌បៃតង ពណ៌ប្រផេះ និងពណ៌ស។

ប្រភព៖ Microsoft