ក្រុមហ៊ុន Samsung ល្បីយូរណាស់ហើយ ពេលនេះកាន់តែល្បី។ នាឡិការទំនើប Samsung Gear S បានបង្ហាញខ្លួន។ នាឡិការដៃទំនើប អេក្រង់រាងកោងកាច់ព័ទ្ធជាមួយនឹងមុខងារពិសេសនឹងស្មានមិនដល់របស់ Samsung ឃើញហើយពិតជាគួរឱ្យចង់ប្រើប្រាស់។
នាឡិការ Samsung មានសមត្ថភាពពិសេសអស្ចារ្យយ៉ាងណាបានជាមានសម្លេងគាំទ្រកាន់តែច្រើន?
នាឡិការដៃ Samsung Gear S បានបំពាក់មកជាមួយអេក្រង់ទំហំ 2 អ៊ីង ប្រភេទ Super AMOLED និងមានកម្រិតភាពច្បាស់ 360 x 480 ភិចសែល។ នាឡិការដៃទំនើបនេះនឹងភ្ជាប់មកជាមួយប្រព័ន្ធដំណើរការខួរក្បាលប្រភេទ dual core មានល្បឿន 1GHz និងមានអង្គចងចាំទំហំ 512MB (RAM) រួមបញ្ចូលទាំងមេម៉ូរ៉ីមានស្រាប់ក្នុងម៉ាស៊ីនទំហំ 4GB ។
នាឡិការថ្មីប្រើថាមពលកម្រិត 300 mAh មានសមត្ថភាពភ្ជាប់ Bluetooth និង WiFi។
ប្រភព៖ Samsung