ព័ត៌មាន

ក្រុមហ៊ុន Samsung ត្រៀមបញ្ចេញម៉ូដែលថ្មីគុណភាពស៊ីដាច់ម៉ូដែលចាស់[ចចាមអារាម]

ទូរស័ព្ទទំនើបប្រចាំឆ្នាំ 2105 របស់ក្រុមហ៊ុន Samsung បានបង្ហាញព័ត៌មានចចាមអារ៉ាមបណ្តើរៗ។ យោងតាមរបាយការថ្មីៗមួយបានបង្ហាញឱ្យឃើញថា flash storage ផ្ទុកទិន្ន័យថ្មីបានផ្សំឡើងពី  SSD  ដែលមានល្បឿនខ្ពស់ និង eMMC ប្រើថាមពលទាបថែមទាំងមានសមត្ថភាពបញ្ចូនឯកសារក្នុងល្បឿន 1.2GB/s

Samsung Galaxy S6 បំពាក់អេក្រង់បង្ហាញទំហំ  Quad HD display ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក  2560 x 1440 ភិចសែល និងមានប្រព័ន្ធដំណើរការខួរក្បាលប្រភេទ Qualcomm Snapdragon 810 Octa core (processor) ទំហំ 64-bit  និងប្រើ (GPU) Adreno 430 GPU។ ពាក្យចចាមអារ៉ាមបានបង្ហាញទៀតថា​ ទូរស័ព្ទនេះមានកាមេរ៉ាមុខទំហំ  5 មេហ្គាភិចសែ 16 មេហ្គាភិចសែលសម្រាប់កាមេរ៉ាក្រោយក្នុងការថតរូប។

image

 

ទូរស័ព្ទនេះត្រូវបានគេភ្ជាប់អង្គចងចាំទំហំពីរប្រភេទ  3GB ( RAM) និង  4GB (RAM) ហើយថែមទាំងមានមេម៉ូរ៉ីបីប្រភេទ 32GB   ​ 64GB  និង 128GB

ប្រភព៖ Samsung