ព័ត៌មាន

Panasonic ផលិតទូរស័ព្ទទំនើបប្រកួតប្រជែងទីផ្សារ

ក្រុមហ៊ុនអេឡិចត្រូនិចធំជាងគេ Panasonic មានឈ្មោះបោះសម្លេងគាំទ្រទូទាំងសាកល លោក។ ក្រុមហ៊ុននេះបានចូលរួមលើកស្ទួយវិស័យទំនាក់នងទំនើបដោយផលិតទូរស័ព្ទថ្មី Eluga S ។ Eluga S ជាទូរស័ព្ទមានរាងតូចច្រឡឹងតែសមត្ថភាពមិនចាញ់ទូរស័ព្ទរបស់ក្រុមហ៊ុន ខ្លាំងៗនោះទេ។

តើទូរស័ព្ទនោះមានគុណសម្បត្តិយ៉ាងណា?

Eluga S ត្រូវបានគេបំពាក់អេក្រង់ទំហំ 5 អ៊ីង មានកម្រិតភាពច្បាស់ត្រជាក់ភ្នែក 1280x720p។​ទូរស័ព្ទនេះត្រូវបានគេប្រើប្រព័ន្ធដំណើរការ Android 4.4.2 KitKat រួមជាមួយប្រព័ន្ធ ពដំណើរការខួរក្បាល octa-core (processor) មានល្បឿន 1.4 GHz និងមានអង្គចងចាំទំហំ 1 GB (RAM)  អាចបន្ថែមមេម៉ូរ៉ីខាងក្រៅបានទំហំ 8 GB។ ដើម្បីថតរូបបានច្បាស់ ក្រុមហ៊ុនបានភ្ជាប់កាមេរ៉ាក្រោយទំហំ​ 8 MP  និងកាមេរ៉ាមុខទំហំ  5 MP ។ ក្រុមហ៊ុន Panasonic បានភ្ជាប់សមត្ថភាព dual-SIM លើទូរស័ព្ទនេះ ហើយវាប្រើថាមពល 2100 mAh។

ក្រុមហ៊ុន Panasonic ក៏បានចូលរួមប្រកួតប្រជែងសមត្ថភាពថតរូបរបស់ស្មាតទូរស័ព្ទជាមួយក្រុមហ៊ុនធំៗមួយចំនួនដូចជាៈ  Lava  Xolo  Microsoft   Lumia  Samsung  និង HTC ។

image

ប្រភព៖Panasonic