ព័ត៌មាន

បីយ៉ាងអស្ចារ្យពីសម្បក iPhone 6

សម្បកទូរស័ព្ទក៏មានការ Update ថ្មីៗ ប្លែកៗ មិនដូចសម្បកទូរស័ព្ទធម្មតាមុនៗទេ។ ពេលនេះសម្បកទូរស័ព្ទថ្មីមានសមត្ថភាពកាន់តែពិសេស និងទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងទូរស័ព្ទថ្មី iPhone 6  iPhone 6 Plus របស់ក្រុមហ៊ុន Apple។ សម្បក iPhone 6 ថ្មីនេះបង្កើតឡើងដោយក្រុម Acme

 

image

ក្រុម Acme បានផលិតសម្បក iPhone 6 មានសមត្ថភាពពិសេសខុសពីសម្បកទូរស័ព្ទមុនៗ។ សម្បកទូរស័ព្ទថ្មី មានពីរទំហំសម្រាប់ម៉ូដែលថ្មីទាំងពីរប្រភេទរបស់ក្រុមហ៊ុន Apple។ នៅផ្នែកខាងលើមានបន្ទៈអេក្រង់សម្រាប់បញ្ចេញកាមេរ៉ាថតរូបមិនខ្លាចបាំង។ សម្បកនោះមានបង្កប់ខ្សែរភ្ជាប់សាកថ្មនៅពីខាងក្រោយ ហើយអ្នកអាចបើកបញ្ឈរត្រង់ចំណុចបើកយកខ្សែរមកធ្វើជាជន្ទល់ទូរស័ព្ទដ៏មានប្រសិទ្ធភាព។  សម្បក iPhone 6 មានតម្លៃប្រហាក់ប្រហែល 35 ដុល្លារ។

image

ដូច្នេះ អ្នកទិញសម្បក iPhone 6 ថ្មីទទួលបានផលប្រយោជន៍ចំរុៈដូចជាៈ សម្បកដ៏រឹងមាំ អាចប្រើបញ្ឈរទូរស័ព្ទបាន និងមានភ្ជាប់ខ្សែរសាកថ្មរួចជាស្រេច។

ប្រភព៖ Apple