ព័ត៌មាន

ចចាមអារ៉ាមថ្មីពី Huawei Ascend P8

Huawei ជាក្រុមហ៊ុនទូរស័ព្ទទំនើបដែលមានឈ្មោះបោះសម្លេងបន្តិចម្តងៗ សូម្បីក្នុងប្រទេសកម្ពុជាទូរស័ព្ទម៉ូដែលនេះសម្បូរបែបខ្លាំង។ ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសម៉ូដែល Huawei Ascend P7 ក្នុងខែមេសា និងដាក់បង្ហាញទូរស័ព្ទនេះក្នុងខែមិថុនា និងខែកញ្ញាម្តងទៀត។​

រូបភាពខាងលើ ជារូបរបស់ Huawei Ascend P8 ដែលជាម៉ូដែលថ្មី ដែលបានបង្ហាញលើអ៊ិនធើណេតដោយបង្ហាញតាមរយៈ DriversHuawei Ascend P8 បំពាក់អេក្រង់ទំហំ 5.2  អ៊ីង មានកម្រិតបង្ហាញ 1920 x 1080 ភិចសែល និងមានកម្រិតច្បាស់  441 ភិចសែលក្នុងមួយអ៊ីង។ ក្នុងរូបមានលក្ខណៈកោងត្រង់ជ្រុង និងមានសម្បកដូចជ័រស្វិតមួយប្រភេទ។ នៅផ្នែកខាង វាអាចត្រូវបានគេបំពាក់ជាមួយប៉ូតុង Power Off។

image

Huawei Ascend P8 មិនទាន់មានរូបរាងពិតប្រាកដណាមួយនោះទេ។

ប្រភព៖ Huawei