ព័ត៌មាន

នាឡិការដៃទំនើបពីរគ្រឿងរបស់ ក្រុមហ៊ុន Apple សមត្ថភាពមិនដូចគ្នា

មួយរយៈចុងក្រោយក្រុមហ៊ុន Apple បានខិតខំផលិតខ្សែដៃ នាឡិការទំនើបកាន់តែពិសេស គួរឱ្យទាក់ទាញទាញដោយសារការបំពាក់ និងការភ្ជាប់សមត្ថភាពនឹកស្មានមិនដល់។ ថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្ហើបពីនាឡិការដៃមានមុខងារពិសេស ប៉ុន្តែមិនទាន់ផ្លូវការ។

 

image

ព៍ត៌មានថ្មី ផ្លូវការលើគេហទំព័ររបស់ក្រុមហ៊ុន  Apple  បានបង្ហាញឱ្យឃើញថា Apple Watchkit software នឹងត្រូវបានយកមកអភិវឌ្ឍន៍ជាមួយ iOS  betaដែលបាន update ចុងក្រោយបង្អស់(OS ឡើងដល់  iOS 8.2)។screen resolution ភ្ជាប់ដោយការបង្កើតឡើងរបស់ក្រុមហ៊ុន Apple​ ខ្លួនឯងផ្ទាល់។ យោងតាមការគូសបញ្ជាក់ពី ក្រុម Apple Watchkit SDK បានបង្ហាញឱ្យឃើញថា នាឡិការដៃថ្មីរបស់ក្រុមហ៊ុន Apple មានងេក្រង់ទំហំ 38mm ប្រើកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក 272 x 340​។ មួយគ្រឿងទៀតនឹងមានអេក្រង់ទំហំ 42mm និងមានកម្រិតបង្ហាញកាន់តែពិសេស 312 x 390៕

សរុបមក នាឡិការដៃពិសេសរបស់ក្រុមហ៊ុន Apple ដែលកំពុងផលិតមានចំនួនពីរគ្រឿង ។ នាឡិការទាំងពីរគ្រឿងមានគុណភាព និងទំហំអេក្រង់ខុសគ្នា៕

 

ប្រភព៖Apple