ព័ត៌មាន

ក្រុមហ៊ុន Blackberry សំងំផលិត Rio ម៉ូដែលជំនាន់ថ្មិ

ទូរស័ព្ទ​របស់​ក្រុមហ៊ុន Blackberry បាន​រីកដុះដាល​លើ​ទីផ្សារ​យ៉ាងខ្លាំង​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។ទូរស័ព្ទ​ថ្មី​ពោ​ពេញ​ទៅដោយ​សមត្ថភាព និង​ការបន្ថែម​បច្ចេកៈវិទ្យាថ្មីៗកាន់តែ​ទាក់ទាញ​ប្រជាប្រិយភាព​របស់​អតិថិជន​លើ​ក្រុមហ៊ុន Blackberryថែម​មួយកម្រិត​ទៀត។ម៉ូ​ដែល​ថ្មី​ចុងក្រោយ​បានបង្ហាញ​ខ្លួន Blackberry Passport និង  Blackberry Classicហើយ​ថែមទាំង​អាច​កម្មង់​បាន​លើ​វ៉ិ​ប​សាយ។

ថ្មីៗនេះ មាន​ពាក្យ​ច​ចាម​អារាម​ថ្មី​មួយ​ផ្សេងទៀត​បានបង្ហាញ​ឱ្យឃើញ​ថា ក្រុមហ៊ុន Blackberry បាន​សំងំ​​ផលិត​ទូរស័ព្ទដៃ​ថ្មី​មានឈ្មោះ​កូដ​ថា Rio ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី 2015។ទូរស័ព្ទដៃ​ថ្មី​នេះ​នឹង​ភ្ជាប់​បច្ចេកវិទ្យា​បញ្ជា​ដោយ​ការ​ប៉ះ​លើង​ក្រង់ទាំងអស់។

ក្រុមហ៊ុន Blackberryធ្លាប់​បរាជ័យ​ក្នុងការ​បង្ហាញ​ផលិតផល​ទូរស័ព្ទ​ត្រកូល z ម្ដង​រួចហើយ ក្នុងនោះ​មាន Z10     Z30 និង Z5។អ្នកដឹកនាំ​ក្រុម​បច្ចេកវិទ្យា​ជនជាតិ​កាណាដា​បាន​លើកឡើងថា ម៉ូ​ដែល​ថ្មី​នឹង​រចនា​ឡើង​ដោយ​ផ្ដោត​សំខាន់​បន្ថែម​លើ keyboardមិនឱ្យ​ដូច​ទូរស័ព្ទ​ត្រកូល Z មុន​នោះទេ។

image

សូម​បញ្ចា​ក់ថា មិនទាន់មាន​ព័ត៌មាន​លំអិត​ណាមួយ​លើកឡើង​ពី​ម៉ូ​ដែល​ថ្មី Rio

ប្រភព៖ rumor