ព័ត៌មាន

ល្បីថា G Flex រចនាមានរាងកោង

ក្រុមហ៊ុន LG សំងំ​ផលិត​ទូរស័ព្ទ​ទំនើប​បត់​កោង​អស្ចារ្យ​ហួស​ពី​ការរំពឹងទុក។ G Flex ជា​ម៉ូ​ដែល​ចុងក្រោយ​បំពាក់​បច្ចេកវិទ្យាថ្មីៗដែល​អ្នកគាំទ្រ​កំពុងតែ​ចាំ​កាន់​ក្នុង​ដៃ។

ប្រភព​ពត៌មាន​មួយ បាន​រាយការណ៍​ទៅកាន់ Android Authority ថា​ទូរស័ព្ទ G Flex 2 នឹង​បង្ហាញខ្លួន​នៅ CES ជាមួយនឹង​សមត្ថភាព “major upgrade”។តាម​ពាក្យ​ចចាមអារ៉ាម​បាន​បង្ហើប​ថា ទូរស័ព្ទ​ទំនើប​នេះ​នឹង​បំពាក់​មកជា​មួយ​អេក្រង់​ប្រភេទ OLED screen មាន​គុណភាព​បង្ហាញ​ខ្ពស់។ចចាមអារ៉ាម បានលើកឡើង​ពី  Flex 2 អ្វីដែល​គេ​បានបញ្ជាក់​បន្ថែម​នោះ  គេ​រំពឹងទុក​ថា វា​ជា​បច្ចេកវិទ្យា​ថ្មី​តែមួយកត់​សម្រាប់​ឆ្នាំ​ថ្មី។តាម​រូបភាព​ដែល​គេ​ទទួលបាន​បង្ហាញថា ទូរស័ព្ទ​នេះ​មាន​រាងស្តើង អេក្រង់​ភ្លឺ​ច្បាស់ កម្រិត​បង្ហាញ​ច្បាស់​ត្រជាក់​ភ្នែក។វា​មាន​ទំងន់​ស្រាល ទំហំ​សមស្រប​ងាយ​កាន់​ក្នុង​ដៃ។ទូរស័ព្ទ​នេះ ក្រុមហ៊ុន​បាន​រចនា​យក​រាង​កោង​មិន​ខ្លាច​ប៉ះពាល់​មិន​ថា​ដាក់​នៅទីណា។

image

ប្រភព​៖LG