ព័ត៌មាន

Microsoft Lumia 535 ស៊ីម​ពីរ ចេញលក់​នៅ​កម្ពុជា​ហើយ

 

ព្រឹក​ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៤ នៅ​ផ្សារ​ទំនើប Aeon Mall ផ្នៃ​ក Microsoft Devices ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ចេញលក់​ស្មា​ត​ហ្វូ​ន Lumia 535 ស៊ីម​ពីរ​ដែលមាន​យីហោ Microsoft ។ ស្មា​ត​ហ្វូ​ន Lumia 535 ស៊ីម​ពីរ ផ្ដល់ជូន​អ្នកប្រើប្រាស់ នូវ​សេវាកម្ម​ជាច្រើន​ពី Microsoft ដែលមាន​ជាអាទិ៍ OneDrive   Skype   Office និង OneNote  មាន​កាមេរ៉ា​មុខ 5 MP ដែល​អាច​ថត​ជាប់​ផ្ទៃ​ធំ​ជាប់​មនុស្ស​ច្រើន​នាក់ កាមេរ៉ា​ក្រោយ 5 MP មាន Flash និង​មាន​អេក្រង់​ធំ​ទូលាយ​ទំហំ 5 អ៊ីង​ប្រភេទ qHD ។

image

អ្នក​អាច​ប្រើ ស្មា​ត​ហ្វូ​ន  Lumia 535 ស៊ីម​ពីរ គ្រប់​ទីកន្លែង ដូចជា​នៅក្នុង​ការិយាល័យ តាមផ្លូវ​កំពុងធ្វើដំណើរ ភោជនីយដ្ឋាន ឫ​ឯ​លំនៅឋាន ស្មា​ត​ហ្វូ​ន  Lumia 535 ស៊ីម​ពីរ ជួយ​សម្រួល​អោយ​អ្នកប្រើប្រាស់​សម្រេច​បំណង​ជាច្រើន។

image

        លោក រ៉ា​ហ៊ុល ខា​វេ អគ្គនាយក​នៃ​ការិយាល័យ​តំណាង Microsoft Devices ប្រចាំ​នៅ​កម្ពុជា ទ្បា​វ ភូមា បាន​បញ្ជាក់ថា ៖ អ្នកប្រើប្រាស់​ជាច្រើន ជាពិសេស​យុ​វ័យ ប្រាថ្នា​ទទួល​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យាថ្មីៗ តែ​ខ្វះ​លទ្ធភាព​ជាវ​យកទៅ​ប្រើប្រាស់ ។ Lumia 535 ស៊ីម​ពីរ ជួយ​ឲ​អ្នកប្រើប្រាស់​សម្រេចសេចក្ដី​ប្រាថ្នា​របស់ខ្លួន​តាមរ​យៈ​សេវាកម្ម​ល្អ​បំផុត​ជាច្រើន​ដែល​ស្ដែង​ចេញពី​ការអភិវឌ្ឍន៍ថ្មីៗនៃ Windows Phone 8.1 និង​កម្មវិធី Office ។ 

image

          លោក រ៉ា​ហ៊ុល បាន​បន្ដទៀតថា៖ ក្រៅពី​ការផ្ដល់ជូន​នូវ​សេវាកម្ម​ដ៏​ច្រើន​ពី Microsoft  ផ្នែក Microsoft Devices នៅ​កម្ពុជា លោក​មាន​មោទនភាព​ដោយបាន​សហការ​ជាមួយនឹង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​លំដាប់ថ្នាក់​លេខ​មួយ​ក្នុងប្រទេស​កម្ពុជា​គឺ​ក្រុមហ៊ុន Cellcard ដ្បើ​ម្បី​ផ្ដល់ជូន​អ្នកប្រើប្រាស់​នូវ​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ទ្បើង។ស្មា​ត​ហ្វូ​ន Lumia 535 នឹងចាប់ផ្តើមដាក់លក់នៅកម្ពុជាចាប់ពីសប្តាហ៍ទីពីរ ខែធ្នូក្នុងតម្លៃលក់រាយប្រមាណ 148 ដុល្លារសហរដ្ឋអាមេរិច៕

image