ព័ត៌មាន

ទូរស័ព្ទអេក្រង់សងខាងមានតែមួយក្នុងលោកបង្ហាញខ្លួន

ទោះបី YotaPhone 2 មិនសូវល្បីទូរទាំងសាកលលោក ប៉ុន្តែទូរស័ព្ទនេះមានលក្ខណះពិសេសអស្ចារ្យត្រង់ថា​អាចបង្ហាញ Display បានទាំងផ្ទៃមុខ និងផ្ទៃក្រោយ។

 image

តើទូរស័ព្ទYotaPhone 2​មានលក្ខណះសម្បត្តិដូចម្តេចខ្លះទៅ?

រឿងចំឡែកក្នុងវិស័យបច្ចេកវិទ្យា ដោយមានលេចរូបរាងទូរស័ព្ទ YotaPhone 2 ​លើវេទិការអន្តរជាតិនៅអ៊ឺរ៉ុប និងបន្តបង្ហាញនៅសហរដ្ឋអាមេរិចនៅដើមឆ្នាំ 2105។ទូរស័ព្ទនេះ មានរាងជ្រុង កម្រាស់សមល្មម កាន់ក៏បាន ដាក់ក្នុងហោប៉ៅក៏បាន។ ទូរស័ព្ទអេក្រង់សងខាងនេះ ខាងមុខក៏មានបច្ចេកវិទ្យាទំនើប ខាងក្រោយក៏អាច Touch បានច្បាស់ដូចខាងមុខ។

YotaPhone 2 បំពាក់អេក្រង់មុខទំហំ  5-អ៊ីងប្រភេទ  AMOLED  ប៉ុន្តែអេក្រង់ក្រោយទំហំ 4.7-អ៊ីង។ទូរស័ព្ទនេះមានកម្មវិធីទាន់សម័យមានកម្មវិធីជាច្រើនដូចជា៖ Google Maps     calendar     calling      texts និងច្រើនជាងនេះទៀត។កាន់តែគួរឱ្យចាប់អារម្មណ៍ជាមួយថាមពលថ្ម50 ម៉ោង។ ទូរស័ព្ទនេះមានតម្លៃប្រហែល  $650 ៕