ព័ត៌មាន

ក្រុមហ៊ុន Google បញ្ចេញមុខនាឡិការដៃចំរុះពណ៌ និងប្រកាស Update

សព្វថ្ងៃ ទីផ្សារនាឡិការទំនើបកំពុងតែមមាញឹកមិនចាញ់ស្មាតហ្វូន។ ក្រុមហ៊ុន Google បានខិតខំបំពាក់ និងភ្ជាប់បច្ចេកវិទ្យាកាន់តែទំនើបដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងក្នុងឆ្នាំថ្មី។

ក្រុមហ៊ុន Google បានប្រកាស Update អង្គប្រតិបត្តិការរបស់នាឡិការ Android Wear ថែមទាំងបង្ហាញពីគំរូរូបភាពបង្ហាញលើកញ្ចក់នាឡិការជាច្រើនប្រភេទ។

ចាប់ពីពេលនេះទៅ អ្នកអាចទាញយករូបភាពបង្ហាញលើមុខនាឡិការ Android Wear បានជាច្រើនប្រភេទក្នុង Google PlayGoogle  ក៏បាន update កម្មវិធីនាឡិការ Android Wear មួយចំនួនលើទូរស័ព្ទដៃរបស់អ្នកផងដែរ។

 

image

អ្នកអាចធ្វើការជ្រើសរើសមុខនាឡិការបានជាច្រើនប្រភេទដើម្បីបង្ហាញពីរបៀប អារម្មណ៍ តម្រូវសម្បុរកដៃអ្នក។ អ្នកអាចជ្រើសរើសមុខនាឡិការមានរូប៖ផ្ទៃមេខ សែនតាក្លស ឆ្នូតពណ៌ចំរុះ ផ្កា តុក្តា និងរូបភាពជាច្រើនទៀត។

ថ្ងៃនេះ ក្រុមហ៊ុន Google បានផ្តល់ជូនកម្មវិធីជាច្រើនសម្រាប់ទូរស័ព្ទ និងនាឡិការដៃរបស់អ្នកលើ Google Play  ប៉ុន្តែអ្វីដែល Google ត្រូវការបន្ថែមនោះគឺការឱ្យយោបល់ត្រលប់មកវិញដើម្បីបានជាគំនិតស្រាវជ្រាវបន្ថែម។ សូមបញ្ជាក់ថា រាល់ការ​  Update ដែលបានជំរាបជូននឹងមានដំណើរការនៅសប្តាហ៍ក្រោយ។

ប្រភព៖Google