ព័ត៌មាន

វិធីសាស្រ្តក្នុងការធ្វើឲ្យអក្សររីកធំ ងាយស្រួលអាននៅក្នុង iPhone ឬ iPad

ជាការពិតណាស់ក្រុមហ៊ុន Apple បានបន្តរក្នុងការផលិតនូវ ផលិតផលជាច្រើនដែលមាន Screen Resolution ច្បាស់ និងធំដែលធ្វើឲ្យការបង្ហាញរូបភាព និងអក្សរមានភាពភ្លឺច្បាស់នោះ។ ពេលខ្លះទោះបីជា Retina ក្តីតែប្រសិនបើពុម្ពអក្សរនោះតូចពេក អ្នកមិនអាចមើលវាបានច្បាស់ល្អនោះទេ។

image

នៅលើ Android គេប្រើប្រាស់ Super Tiny Screen ដែលអាចធ្វើការពង្រីក Font អក្សរបាននោះ។ ពេលនេះយើងនឹងប្រាប់ពីវិធីសាស្រ្តក្នុងការពង្រីកពុម្ពអក្សរនៅលើ iOS ។

ជំហានទី ១៖ ចូលទៅកាន់ Setting និងរើសរក Display & Brightness

 image

ជំហានទី ២៖ ចូលទៅកាន់ Text Size នឹងបង្កើននូវទំហំ Font អក្សរដែលអ្នកពេញចិត្ត

 image

លោកអ្នកពេលនេះអាចតំឡើងដល់កម្រិតធំបំផុត ។

 image

ប្រសិនបើអ្នកទាញមកកាន់ A តូចនោះ វានឹងធ្វើឲ្យពុម្ធអក្សរនេះកាន់តែតូច។

 ជំហានទី ៣៖ ចូលទៅកាន់ Display & Brightness បន្ទាប់មករើសយក Bold Text ដើម្បីធ្វើឲ្យអក្សរដិត

 image

ពេលនោះវានឹងទាមទារឲ្យអ្នក Restart ដោយគ្រាន់តែចុច Continue

 image

ពេលនេះ អ្នកនឹងឃើញអក្សរដិតជាក់ជាមិនខាន ។

 image

ជំហានទី ៤៖ ចូលទៅកាន់ Setting និងចុចនៅត្រង់ General

 image

ជំហានទី ៥៖ Zoom ជាវិធីសាស្រ្តមួយមានប្រយោជន៍សម្រាប់អ្នកដែលមើលអក្សរមិនច្បាស់ហើយចង់ពង្រីកនោះ។

 image

នៅត្រង់ Accessibility Setting នេះមាន Setting ជាច្រើនទៀតដែលអ្នកអាចរើសបាននោះ។

 image

អ្នកអាចធ្វើការបើកនូវ Setting មួយចំនួនដូចខាងក្រោម។

 image

 image

ពេលនេះ ជឿជាក់ថា នៅលើ iPhone ឬ iPad របស់អ្នកប្រាកដជាបាន Font ទំហំធំណាមួយដែលអ្នកពេញចិត្ត។