ក្រុមហ៊ុន Samsung ជាក្រុមហ៊ុនដែលល្បីល្បាញក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ដែលទំនើបនិងទាន់សម័យ។ ក្រុមហ៊ុននេះមិនត្រឹមតែផលិតស្មាតហ្វូននោះទេ ថែមទាំងជាអ្នកផ្គត់ផ្គង់ផ្តាច់មុខទៅលើ hardware មួយចំនួនធំសម្រាប់ក្រុមហ៊ុនធំលំដាប់ពិភពលោកដូចជាក្រុមហ៊ុន Apple ជាដើម។
ពេលនេះ ក្រុមហ៊ុននេះបានដាក់បង្ហាញនូវ Samsung Galaxy A5 របស់ខ្លួនដែលមានរូបរាងយ៉ាងទាក់ទាញ និងបានវាយលុកទីផ្សាររបស់ប្រទេសរុស្សីយ៉ាងខ្លាំង។ លក្ខណៈពិសេសរបស់ស្មាតហ្វូននេះគឺ៖
អេក្រង់ទំហំ 5’’
កម្រិត Resolution 1280 x 7200 Super AMOLED capacitive touchscreen display
CPU ប្រភេទ quad-core Cortex-A53 ល្បឿន 1.2GHz
Adreno 306 GPU
2GB RAM
16GB expandable internal storage
កាមេរ៉ាខាងមុខទំហំ 5MP
កាមេរ៉ាខាងក្រោយទំហំ 13MP ភ្ជាប់ជាមួយនឹង LED Flash និង Autofocus
ថ្មដែលមានកម្លាំងថាមពល 2300mAh
លើសពីនេះទៅទៀត វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat OS និងមាន connectivity ដូចជា 4G LTE, 3G, WiFi 802.11 a/b/g/n, Bluetooth 4.0 + LE, NFC និង GPS GLONASS។
ប្រភព៖ GSMArena