ទូរស័ព្ទចិនម៉ាក Vivo ល្បីយ៉ាងខ្លាំងពីសមត្ថភាពអស្ចារ្យ ថែមទាំងមានរាងស្លីមជាងទូរស័ព្ទមួយចំនួន។ Vivo X5 Max ជាស្មាតហ្វូនថ្មីមានរូបរាងគួរឱ្យទាក់ទាញ ជាមួយគុណភាពភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមិនចាញ់គេ។
Vivo X5 Max បំពាក់អេក្រង់ទំហំ 5.5-អ៊ីង ប្រភេទ Full HD display។ ទូរស័ព្ទនេះមានដំណើរការយ៉ាងរលូនជាមួយប្រព័ន្ធដំណើរការខួរក្បាលប្រភេទ MediaTek SoC ជាមួយ octa-core (processor) ល្បឿន 1.7GHz។ ប្រព័ន្ធដំណើរការនេះ មានទំហំ64-bit និងភ្ជាប់អង្គចងចាំទំហំ 2GB ( RAM)។
សម្រាប់មេម៉ូរ៉ីមានទំហំ 16GB និងមានភ្ជាប់កាត microSD សម្រាប់បន្ថែមមេម៉ូរ៉ីបានទំហំ 128GB។ ថតរូបភាព និងវីដេអូរច្បាស់ឥតព្រាល និងមានពន្លឺត្រជាក់ភ្នែកទូរស័ព្ទនេះប្រើកាមេរ៉ាទំហំ 13MP និងកាមេរ៉ាមុខទំហំ 5MP។
Vivo X5 Max កម្រាស់ស្ត់ងជាងគេត្រឹមតែ 4.75mm បើប្រៀបជាមួយទូរស័ព្ទចិនដូចគ្នា Gionee S5.1 កម្រាស់ 5.1mm និង Oppo R5 កម្រាស់ 4.85mm ។
ក្នុងការចែកចាយឯកសារ ទូរស័ព្ទនេះភ្ជាប់ 4G TD-LTE TD-SCDMA និងប្រើ dual SIM។ វាប្រើថាមពលថ្ម 2000mAh ថែមទាំង support ជាមួយ Bluetooth 4.0 Wi-Fi ផត Micro-USB GPRS/ EDGE ផត USB OTG និង 3G។ ដំណើរការរលូន គុណភាពបង្ហាញពិសេសមានដំណើរការដោយប្រព័ន្ធដំណើរការ 4.4.4 KitKat និងភ្ជាប់បន្ថែមបច្ចេកវិទ្យាពិសេស Funtouch OS 2.0 UI ។
ប្រភព៖Chinese