ព័ត៌មាន

ស្ងាត់ៗ Microsoft ដាក់លក់ម៉ូដែលថ្មីគ្មានអ្នកដឹងពីការផលិត

image

ក្រុមហ៊ុន Microsoft សម្រេចសមិទ្ធផលថ្មីគួរឱ្យចាប់អារម្មណ៍ជាប្រភេទ  4G ស្មាតហ្វូន Lumia 638 ថែមទាំងសហការដាក់លក់លើ Amazon.in

 

ស្មាតហ្វូន Lumia 638  បំពាក់អេក្រង់ប្រភេទ ClearBack LCD ទំហំ 4.5 អ៊ីង កម្រិតបង្ហាញច្បាស់ ភ្លឺដូចធម្មជាតិ 480 x 854​ភិចសែ និងកម្រិតម៉ត់នៃរូបភាពពិសេស218ppi ធ្វើឱ្យរូបមិនព្រាល។ ទូរស័ព្ទនេះបានបន្ថែមកញ្ជក់  Gorilla Glass 3 ដើម្បីការពារកាន់តែពិសេស។​ ទូរស័ព្ទនេះមានដំណើរការយ៉ាងរលូនដោយសារប្រព័ន្ធដំណើរការ Qualcomm Snapdragon 400 quad-core (processor) ល្បឿន 1.2GHz និងមានអង្គចងចាំទំហំ 1GB ។ មេម៉ូរ៉ីទំហំ 8GB ត្រូវបានភ្ជាប់ និងអាចបន្ថែមបានរហូតដល់ទៅទំហំ 128GB ដោយប្រើកាត microSD។

 

Lumia 638 ប្រើប្រព័ន្ធដំណើរការ Windows 8.1   ភ្ជាប់កាមេរ៉ាថតរូបទំហំ 5MP auto-focus ប៉ុន្តែគ្មានកាមេរ៉ាមុខ។ ទូរស័ព្ទនេះ មាន softkey ប៉ូតុងនៅផ្នែកខាងក្រោយ។

ក្នុងការចែកចាយឯកសារ ម៉ូដែលថ្មីភ្ជាប់បណ្តាញ 4G TD-LTE       Bluetooth 4.0       3G       Wi-Fi   និង  A-GPS។ ‘SensorCore’ សម្រួលកម្មវិធីក៏ត្រូវបានភ្ជាប់ និងាមត្ថភាពថ្មប្រើថាមពល1830 mAh។

 

ទូរស័ព្ទថ្មីនេះបានដាក់បង្ហាញជាផ្លូវការនៅប្រទេសឥណ្ឌាដំបូងគេក្រោយពីដឹងថា ឥណ្ឌាមានកំណើនប្រើប្រាស់ទូរស័ព្ទ។​

 

ប្រភព៖ Mocrosoft