ព័ត៌មាន

ទូរស័ព្ទ Xiaomi ទទួលបានទីផ្សារខ្ពស់តាំងពីចាប់ផ្តើម….

 

image

 

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលទូរស័ព្ទ Xiaomi ទើបតែមានវត្តមានលើទីផ្សារ ប៉ុន្តែសន្ទុះនៃការលក់ទាំងលើ Online ពិតជាទទួលបានផលខ្ពស់។ Xiaomi Redmi Note 4G ដាក់លក់ភ្លាមមានការប្រជែងទិញពីសំណាក់អ្នកប្រើស្មាតទូរស័ព្ទ។

ការបន្តដាក់លក់ទូរស័ព្ទ Xiaomi ចេះតែមានជាបន្តបន្ទាប់ក្រោយពីបានដឹងពីគុណភាពនៃការប្រើប្រាស់ របស់ទូរស័ព្ទនេះ។

ក្រោយពីបានដាក់លក់ទូរស័ព្ទ Xiaomi   លោក  Manu Kumar Jain បានប្រកាសជាសាធារណះលើ Twitter ថាទូរស័ព្ទថ្មីនេះដាច់ស្តុក។ ការដាក់លក់សាកល្បង40,000 គ្រឿង អស់ភ្លាមៗដែលជាហេតុនាំអោយមានការដាក់បង្ហាញជាថ្មី ជាមួយនឹងចំនួនកាន់តែច្រើនជាងមុន។

គុណសម្បត្តិពិសេស

Redmi Note 4  បំពាក់អេក្រង់ទំហំ  5.5- អ៊ីង ប្រភេទ  HD IPS មានល្បឿន 1.6GHz។ ទូរស័ព្ទនេះមានដំណើរការដោយប្រព័ន្ធខួរក្បាល  Qualcomm Snapdragon 400 MSM8928 (processor)។ វាមានអង្គផ្ទុកទិន្ន័យទំហំ  8GB   ជាមួយនឹងការភ្ជាប់កាត microSD  អាចបន្ថែមមេម៉ូរ៉ីបានដល់ទៅ  32GB ។ ក្នុងការថតយករូបភាព និងវីដេអូររបានច្បាស់ ទូរស័ព្ទនេះភ្ជាប់កាមេរ៉ាទំហំ 13MP  និងកាមេរ៉ាមុខទំហំ 5MP ។ ទូរស័ព្ទនេះកាន់តែងាយស្រួលប្រើប្រាស់ដោយវាប្រើថ្មមានថាមពល 3100mAh ។ ពិសេសបន្ថែមទៀតទូរស័ព្ទនេះ ប្រើប្រាស់ប្រព័ន្ធដំណើរការ MIUI OS របស់​ Xiaomi ផ្ទាល់។

 

ប្រភព៖ Xiaomi