ព័ត៌មាន

ការផលិត OnePlus One ធ្វើឱ្យអ្នកលក់ដាក់ឈ្មោះលក់មុនកំណត់

image

រយះពេលពីខែចុងក្រោយនេះ មានពត៌មានល្បីល្បាញពីជោគជ័យក្នុងការផលិត OnePlus One។ អ្នកលក់ទូរស័ព្ទបានកំណត់ OnePlus ក្នុងបញ្ចីរួចរាល់ទោះបីជាវាមិនទាន់ចេញលក់ជាផ្លូវការ។

 

image

 

យោងតាមតួរលេខដែលទទួលបានថ្មីៗ ទូរស័ព្ទនេះនឹងបំពាក់អេក្រង់ទំហំ 5.5-អ៊ីង កម្រិតបង្ហាញរូបភាពស្រស់ស្អាត 1920 X1080ភិចសែល។ ជាងនេះទៅទៀត គេល្បីថាវានឹងប្រើ chipset ប្រភេទquad-core Snapdragon 805 clocked មានល្បឿន  2.7GHz សាកសមឥតខ្ចោះជាមួយនឹងអង្គចងចាំទំហំ 3GB (RAM) និងកាន់តែពិសេសជាមួយនឹងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ  64GB

 

image

ពត៌មានចចាមអារ៉ាមក៏បានបន្ថែមទៀតថា ទូរស័ព្ទថ្មីនឹងភ្ជាប់កាមេរ៉ាទំហំ 16MP មេហ្គាភិចសែលដើម្បីងាយស្រួលថតរូប និងវីដេអូរ។ កាន់តែគួរឱ្យចាប់អារម្មណ៍ ទូរស័ព្ទនេះប្រើថ្មមានថាមពល 3,300 mAh ដោយប្រព័ន្ធដំណើរការ  Color OS លើ Android 4.4 KitKat

ប្រភព៖ OnePlus