ព័ត៌មាន

Samsung Galaxy A5 ត្រៀមបង្ហាញខ្លួន ផ្តាច់ការលក់ Samsung Galaxy Alpha

image

 

ដើមឆ្នាំម៉ូដែល Samsung Galaxy Alpha ទទួលបានការគាំទ្រពិសេស ប៉ុន្តែម៉ូដែលជំនាន់ថ្មីកាន់តែទាក់ទាញជាមួយនឹងអេក្រង់កាន់តែស្តើង។ ទោះជាយ៉ាងណា ការភ្ជាប់ថ្មីលើ Galaxy A5 នឹងធ្វើឱ្យក្រុមហ៊ុន Samsung ឈប់ផ្គត់ផ្គង់ Galaxy Alpha

Samsung Galaxy A5 ត្រៀមបង្ហាញខ្លួនដើមខែកុម្ភះនេះ ដែលជាពេលវាលាសមស្របក្នុងការសម្រេចឈប់លក់ Galaxy Alpha

រំលឹកពី Samsung Galaxy Alpha រចនាមានរូបរាងទាក់ទាញ និងស្រស់ស្អាត ដែលជាទូរស័ព្ទដំបូងនាំចេញពីរោងចក្រកូរ៉េ ប៉ុន្តែក្រោយមកដោយសារការកំណត់ថ្លៃខ្ពស់ទើបវាមានបញ្ហាលក់លើទីផ្សារ។

សម្រាប់ពេលថ្មីៗនេះវិញ ទើបតែមានការប្រកាសពីម៉ូដែលថ្មីប្រភេទ A  ដែលភ្ជាប់សមត្ថពិសេស តែតម្លៃសមរម្យ។ បទពិសោធន៍ ជួបបញ្ហាជាមួយនឹងតម្លៃទើបក្រុមហ៊ុនបានផ្តោតសំខាន់លើការកម្រិតគុណភាព និងកំណត់តម្លៃលក់យ៉ាងណាឱ្យទាបបំផុត។

ប្រភព៖ Mobile