ព័ត៌មាន

Xolo Q700 Club ទូរស័ព្ទជំនាន់ក្រោយតែគុណភាពពិសេស

ក្រុមហ៊ុនតូចមួយបានកំណត់ទូរស័ព្ទថ្មី ដែលមានគុណភាពប្រណាំងប្រជែង Xolo Q700 Club ក្នុងបញ្ចី។ បច្ចេកវិទ្យាថ្មីបន្ថែមទៀតដែលធ្វើឱ្យម៉ូដែលធុន និងទទួលបានការគាំទ្រត្រូវបានភ្ជាប់។

Xolo Q700 Club  បំពាក់អេក្រង់ទំហំ 4.5-​អ៊ីង មានកម្រិតភាពច្បាស់ 854 x 480 ភិចសែល និងមានកម្រិតម៉ត់នៃរូបភាព 218pp។ វាត្រូវបានគេភ្ជាប់ជាប្រភេទ​ dual-SIM និងមានកម្រាស់ 10.8មីលីម៉ែត។ Xolo Q700 Club មានថាមពលដោយប្រព័ន្ធ MediaTek MTK 6582M SoC មានល្បឿន 1.3GHz។ វាជាម៉ូដែលពិសេសភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល quad-core (processor) មាន GPU ប្រភេទ Mali 400 និងភ្ជាប់អង្គចងចាំទំហំ 1GB(RAM)។ វាមានដំណើរការយ៉ាងរលូនជាមួយនឹងប្រព័ន្ធដំណើរការ Android 4.4.2 KitKat OS។ វាភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 8GB ហើយអាចបន្ថែមមេម៉ូរ៉ីខាងក្រៅទំហំ 32GB ដោយកាត microSD ។

 

image

ដើម្បីថតរូប និងវីដេអូរបានច្បាស់ទូរស័ព្ទនេះភ្ជាប់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល ប្រភេទ VGA ។ ទូរស័ព្ទនេះក៏បានភ្ជាប់ Wi-fi 802.11 b/g/n, Bluetooth 4.0, USB ដែល support ជាមួយបណ្តាញ  3G     GPRS/ EDGE និង  A-GPS។ ពិសេសជាងនេះទៅទៀត វាប្រើថ្មមានថាមពល  2,000 mAh  ដែលអាចប្រើបានរយះពេល 21 ម៉ោង។

ប្រភព៖ Xolo site