ព័ត៌មាន

ក្រុមហ៊ុន Intel បានបណ្តាក់ទុនលើវែនតាថ្មី

image

 

ការភ្ជាប់ប្រព័ន្ធដំណើរការពិសេសលើវែនតាកាន់តែឈានមុខមិនចាញ់ទូរស័ព្ទទំនើប។ មុខជំនួញរបស់ក្រុមហ៊ុន Intel រីកចំរើនជាខ្លាំង ហើយថ្មីនេះក្រុមហ៊ុនបានវិនិយោគទន់បន្ថែមលើផលិតផលស្មាតនាឡិការរបស់ក្រុមហ៊ុន Vuzix។

 

ក្រុមហ៊ុន Intel បានបណ្តាក់ទុនក្នុងការផលិតវែនតាមានមុខងារពិសេសចំនួន 24.8 រយលានដុល្លារ។ ការភ្ជាប់បណ្តាញអ៊ិនធើណែតលើវែនតា ជាលក្ខណះពិសេសបន្ថែមសម្រាប់ទីផ្សារប្រកួតប្រជែងសាកល។ ក្រុមហ៊ុន Intel បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Vuzix ចំនួន 30 ភាគរយ។ អ្នកគ្រប់គ្រង់ប្រព័ន្ធបច្ចេកទេសកុំព្យូទ័របានឱ្យដឹងថា វែនតាភ្ជាប់អ៊ិនធើណែតផលិតឡើងក្នុងគោលបំណងបន្ថែមសមត្ថភាពថតវីដេអូរ រូបភាព របស់អ្នកជំនួញ និងសមត្ថភាពកំសាន្តថ្មី។ មុខងារជាវែនតាប្រើអេក្រង់ពិសេស ថែមទាំងភ្ជាប់សមត្ថភាពដោយបំពាក់ប្រព័ន្ធដំណើរការដើម្បីបង្រីកមុខងារបន្ថែមដែលអាចប្រកួតប្រជែងជាមួយវែនតារបស់ក្រុមហ៊ុននានាបាន។

រំលឹកផងដែរថា​ ក្រុមហ៊ុន Intel​ ពន្យាពេលដាក់បង្ហាញទូរស័ព្ទ និង Tablet ដោយសារតែការពង្រីកមុខជំនួញថ្មីឱ្យបានកាន់តែទូលំទូលាយបន្ថែមលើផ្នែកវែនតា។

ប្រភព៖Intel