ព័ត៌មាន

Nokia N1 ដាក់លក់សាកល្បងនៅចិនមុនពេលចែកចាយ

Nokia N1 ត្រូវបានប្រកាសដាក់លក់ជាផ្លូវការចំនួន 20,000 គ្រឿងដំបូងនៅចិន។ ចំនួនដាក់លក់សាកល្បងនេះមានរយះពេលត្រឹមតែ 4 នាទី។

image 

ទោះជាយ៉ាងណា ការប្រកាសដាក់លក់ Nokia N1 ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី 15 ខែមក្ករា ក្នុងប្រទេសចិនដដែល​ក្រោយមកទៀតទើបចាប់ផ្តើមចែកចាយចេញក្រៅ។

 image

tablet ថ្មីនេះប្រើប្រព័ន្ធដំណើរការ  Android 5.0 Lollipop ។ អេក្រង់ទូលាយមានទំហំ 7.9- អ៊ីង កម្រិតបង្ហាញ 2,048×1,536 ។ អ្នកអាចប៉ះអេក្រង់យ៉ាងរអិល ថែមទាំងថតរូបភាពបានច្បាស់លើកាមេរ៉ាទំហំ 8 MP និងកាមេរ៉ាមុខទំហំ 5 MP ។ វាប្រើប្រព័ន្ធក្រហ្វិក Atom Z3580 SoC របស់ក្រុមហ៊ុន  Intel មានល្បឿន 2.3 GHz ។ CPU ខាងក្នុងប្រភេទ quad-core ។ ម៉ូដែលនេះភ្ជាប់អង្គចងចាំទំហំ 2GB ( RAM) និងប្រើថាសផ្ទុកទិន្ន័យទំហំ 32GB ហើយប្រើថាមពលរហូតដល់ទៅ 5,300 mAh ៕

 

នេះបញ្ជាក់ឱ្យឃើញថា Tablet ថ្មីនេះទទួលបានទីផ្សាខ្ពស់នៅពេលចែកចាយបន្តទៅកាន់ប្រទេសផ្សេងទៀត៕

ប្រភព៖ Nokia