ព័ត៌មាន

ម៉ូដែលទាំងបួនរបស់ Samsung ចែកចាយពាក់កណ្តាលខែនេះ

image

 

 

ក្រុមហ៊ុន Samsung ចាប់ផ្តើមបង្ហាញផលិតផលដើមឆ្នាំមានបួនម៉ូដែល ភ្ជាប់សមត្ថភាពផ្សេងៗ និងរូបរាងទាក់ទាញម្យ៉ាងមួយបែបពីត្រកូល Galaxy A។ Galaxy A មានបួនម៉ូដែល Galaxy A3     ម៉ូដែល  Galaxy A5  ម៉ូដែល  Galaxy E5  និងម៉ូដែល  Galaxy E7។

 

 

image

Samsung Galaxy A3 បំពាក់អេក្រង់ទំហំ​  4.5-អ៊ីង  ប្រភេទ  qHD display

 

image

 

Samsung Galaxy A3 មានរូបវរាងស្រស់ស្អាត បំពាក់អេក្រង់ទំហំ 4.5-អ៊ីង  ប្រភេទ  qHD (540 x 960)  ភ្ជាប់កាមេរ៉ាថតរូបទំហំ  8MP និងកាមេរ៉ាមុខទំហំ  5MP។ ម៉ូដែលនេះភ្ជាប់អង្គចងចាំទំហំ 1GB ( RAM ) និងប្រើថាសផ្ទុកទិន្ន័យទំហំ 16GB អាចបន្ថែមអង្គផ្ទុកទិន្ន័យបានតាមរយះ  microSD ។  ម៉ូដែលនេះមានទម្ងន់ 110 ក្រាមងាយស្រួលកាន់ប្រើ និងប្រើថ្មមានថាមពល 1,900 mAh ។

image 

 

Samsung Galaxy A5 បំពាក់អេក្រង់បង្ហាញទំហំ  5-អ៊ីង ប្រភេទ  HD Super AMOLED

image

 

ទាំងម៉ូដែល A3  និង  A5 ភ្ជាប់ប្រព័ន្ធ chip ប្រភេទ  Qualcomm Snapdragon 410  ​រួមជាមួយប្រេព័ន្ធដំណើរការខួរក្បាល quad-core (processor )1.2GHz quad-core processor។ ម៉ូដែល  Galaxy A5 បំពាក់អេក្រង់ទំហំ 5-អ៊ីង ប្រភេទ  HD Super AMOLED ភ្ជាប់ support ជាមួយ 3G និង 4G (LTE Cat4)។ ម៉ូដែលប្រភេទនេះភ្ជាប់អង្គចងចាំទំហំ 2GB RAM និងភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 16GB អាចបន្ថែមបានរហូតដល់ទៅទំហំ  64GB តាមរយះកាត microSD ។ ម៉ូដែល  Galaxy A5 មានទម្ងន់ 123 ក្រាម និងមានកម្រាស់ 6.7មីលីម៉ែត។ កាន់តែពិសេសអ្នកអាចប្រើស៊ីមកាតបានម្តងពីរ ប្រើថ្មមានថាមពល  2,300 mAh ។

 

 image

Samsung Galaxy E7 បំពាក់អេក្រង់ទំហំ  5.5-អ៊ីង ប្រភេទ  Super AMOLED

 

image

 

ប្រភេទ Galaxy E ជាប្រភេទទូរស័ព្ទរូបរាងស្រោបផ្លាស្ទិក បំពាក់អេក្រង់ទំហំ  5.5-អ៊ីងប្រភេទ  HD Super AMOLED ។ ម៉ូដែលនេះប្រើ chipset ប្រភេទ  Qualcomm Snapdragon 410 ល្បឿន 1.2GHz និងភ្ជាប់ប្រព័ន្ធដំនើរការខួរក្បាល quad-core (processor)។ ទូរស័ព្ទនេះភ្ជាប់អង្គចងចាំទំហំ  2 GB (RAM)  បើម៉ូដែល E5 ទំហំ 1.5GB (RAM)។ កាមេរ៉ាមុខ ម៉ូដែលទាំងពីរភ្ជាប់ទំហំ 5MP   ប៉ុន្តែកាមេរ៉ាក្រោយម៉ូដែល E7 ភ្ជាប់កាមេរ៉ាក្រោយទំហំ  13MP ឯ E5 ប្រើកាមេរ៉ាទំហំ 8MP។  ទូរស័ព្ទនេះមានកម្រាស់ 7.3mm  ប្រើស៊ីមកាត SIM support។

 

image

 ម៉ូដែល E5

ម៉ូដែលថ្មីទាំងបួនប្រភេទនេះនឹងចេញលក់លើទីផ្សារនៅពាក់កណ្តាលខែមករានេះហើយ។