ព័ត៌មាន

ក្រុមហ៊ុន Samsung ចង់ផលិតទូរស័ព្ទប្រើplatform Windows Phone 8.1

ក្រុមហ៊ុន Samsung បានថ្លែងពីចំណាប់អារម្មណ៍ថ្មីលើការផលិតទូរស័ព្ទប្រើ Windows លើ platform Windows Phone 8.1 របស់ក្រុមហ៊ុន Microsoft។​ ដើមឆ្នាំ 2014 ទូរស័ព្ទ Samsung Ativ SE មានចេញលក់ម្តងហើយ ប៉ុន្តែមិនទាន់ទទួលបានចំណាប់អារម្មណ៍ពិសេសពីអ្នកប្រើប្រាស់ទេ។

 image

អ្នកយកការកាសែត Times បានឱ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទនេះកំពុងតែសាកល្បងប្រើ Windows Phone 8.1 software លើទូរស័ព្ទ។ នៅពេលបើកប្រត្តិបត្តិការលើទូរស័ព្ទថ្មី ក្រុមហ៊ុននឹងបិទបញ្ចីររបស់ទូរស័ព្ទប្រើ​ Windows Phone OS។ ស្របពេលត្រៀមផលិតម៉ូដែលថ្មី  ម៉ូដែលចាស់ប្រើ Tizen platform របស់ក្រុមហ៊ុន Samsung និង  Intel មិនទទួលបានការគាំទ្រដូចការរំពឹងទុកនោះទេ។

image 

គួររំលឹកផងដែថា ដែលថ្មីប្រើ  Windows Phone 8.1 នេះនឹងសម្រេចជារូបរាង ដាក់បង្ហាញជាផ្លូវការនៅឆមាសទី 03 ឆ្នាំ 2014។

 

ទាក់ទងនឹងការសុំច្បាប់ផលិត ក្រុមហ៊ុន  Microsoft ធ្លាប់ចោទថាក្រុមហ៊ុន Samsung បំពានការបង់ពន្ធប៉ាតង់របស់ប្រព័ន្ធដំណើរការ ។  ម៉្យាងទៀត ក្រុមហ៊ុន Microsoft បានប្រឹងប្រែងដណ្តើមទីផ្សារប្រើ Android គ្រប់លទ្ធភាព ហើយថែមទាំងព្យាយាមតម្លើងថ្លៃបង់ពន្ធប៉ាតង់ Android ទៀត៕

 អត្តបទប្រែសម្រួល: ក. លក្ខិណា

SAMSUNG GALAXY S5 បាន UPDATE ជាមួយ ANDROID 5.0 ក្រោយត្រកូលGALAXYផ្សេងទៀត

ប្រភព៖ Samsung