ត្រកូល iPhone មិនតិចទេដែលចេញមកបានបង្ករភាពភ្ញាក់ផ្អើល និងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជំនាន់ថ្មីសម័យបច្ចុប្បន្ន។ iPhone មុនបានបង្អួតសត្ថភាពភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលអ្នកប្រើប្រាស់ភាគច្រើនបានគិតថាអង្គចងចាំរបស់វារាងតូចបំផុត(RAM)។
ដើម្បីផ្លាស់ប្តូរឱ្យកាន់តែពិសេសជាងម៉ូដែល iPhone 6 និង iPhone 6 Plus ក្រុមហ៊ុន Apple បានផ្លាស់ប្តូរការភ្ជាប់ថ្មីលើ iPhone 6S ឬ iPhone 7។ ពាក្យចច៉ាមអារ៉ាមចុងក្រោយក៏បានបង្ហើបពី iPhone 6S ឬ iPhone 7 នោះភ្ជាប់សមត្ថភាពពិសេសជាមួយអង្គចងចាំទំហំ 2GB ( RAM) បើប្រៀបធៀបទៅនឹងម៉ូដែលចាស់ដែលអង្គចងចាំទំហំត្រឹមតែ 1GB ដែលបានបង្ហាញកាលពីឆ្នាំ 2014។
ការភ្ជាប់បន្ថែមនេះ ទូរស័ព្ទនេះនឹងមានសមត្ថភាព Store ទុកទិន្ន័យដូចជារូបភាព និងវីដេអូរមានទំហំជាងមុន។ ក្នុងការបន្ថែមមេម៉ូរ៉ីកាន់តែធំ iPhone ថ្មីនឹងមានដំណើរការកាន់តែលឿន ស្រួលប្រើជាងមុន។ លើសពីនេះទៅទៀត CPU ក៏ត្រូវបានបន្ថែមសមត្ថភាព៕
FACEBOOK AT WORK ប្រើសម្រាប់សមាជិក
ប្រភព៖ Apple