ព័ត៌មាន

voice-calling ថ្មីរបស់ Hike ចេញមកម្តងទៀតប្រជែងបណ្តាញផ្សេងទៀត

 

image

ថ្មីៗនេះ ក្រុមហ៊ុន WhatsApp បានប្រកាសដាក់បង្ហាញ voice-calling ដើម្បីឈជើងលើបណ្តាញទំនាក់ទំនងសង្គមឈានមុខគេ។ ប៉ុន្តែគួឱ្យភ្ញាក់ផ្អើលផងដែរ ដែលមានរូបភាពបែកធ្លាយជាប្រភេទ messenger Hike បានពង្រីកមុខងារប្រើប្រាស់ក្នុងការទំនាក់ទំនង។ នេះជាសញ្ញានៃការប្រជែងថ្មីក្នុងប្រព័ន្ធទំនាក់ទំនងសម័យថ្មីតាមរយះប្រើ voice-calling ពេលភ្ជាប់អ៊ិនធើណិត។

 សព្វថ្ងៃសេវាកម្ម Hike មិនទាន់មានលក្ខណះទូលំទូលាយនៅឡើយ​ វាមានដំណើរការដំបូងតែក្នុងសហរដ្ឋអាមេរិចប៉ុណ្ណោះ។

 

image

យោងតាមប្រភពអ្នកប្រមាញ់ពត៌មានគ្រប់បណ្តាញបានបង្ហាញឱ្យដឹងថា លក្ខណះពិសេស voice-calling របស់ Hike Messenger នឹងបង្កើតឱ្យក្លាយជាកម្មវិធីដែលអាចទាញយកបាន។ ក្រោយពីដាក់ឱ្យវាក្លាយជាកម្មវិធីពេញលេញ វានឹងមានដំណើរការនៅប្រទេសឥណ្ឌាជាមួយប្រព័ន្ធ 2G ព្រោះ 3G services និង Wi-Fi  មិនមាននៅគ្រប់ទីកន្លែអនោះទេ   ហើយពេលនេះក្រុមហ៊ុនកំពុងបង្កើតការកំណត់ bandwidth ។

 

image

 

ប្រព័ន្ធ voice-calling របស់ក្រុមហ៊ុន Hike នឹងមានដំណើរការយ៉ាងរលូនជាមួយអ៊ិនធើណិត វាអាចធ្វើការបានគ្រប់ស្ថានការទោះបីជាលក្ខណ្ឌអ៊ិនធើណិតខ្សត់ខ្សោយក៏ដោយ។ ក្រោយពីសាកល្បងរួចរាល់ និងការប្រើប្រាស់បានគ្រប់កម្រិតអ៊ិនធើណិត ក្រុមហ៊ុន Hike នឹងប្រកាសវាជាផ្លូវការដើម្បីឱ្យមានការប្រប្រាស់ទូរទាំងសាកលោក។

 

imageimage

សូមបញ្ជាក់ថា ក្រុមហ៊ុន Hike ធ្លាប់ចាញ់ប្រជាប្រិយភាពរបស់បណ្តាញ WeChat    Viber      Line    SnapChat Messenger ប៉ុន្តែសារជាថ្មីម្តងទៀត លើកនេះ ក្រុមហ៊ុន Hike នឹងមានអ្វីមកប្រជែងគេចាំតាមដាន់បន្តទៀត៕

 អត្តបទប្រែសម្រួល៖ក. ប៉ោក លក្ខិណា

អានបន្ថែមលើ៖ តើម៉ូដែល GALAXY S6 ចម្លងពី IPHONEមែនឬ?

ប្រភព៖Hike Site