ព័ត៌មាន

ក្រុមហ៊ុន HP ផលិតAndroid tablet បច្ចេកវិទ្យាគ្រប់គ្រាន់

image

 

មុខជំនួញចុងក្រោយបំផុតរបស់ក្រុមហ៊ុន HP បានចំណាយកំលាំងទាំងស្រុងលើ Android tablet ដើម្បីទទួលបានការគាំទ្រ និងការចែកចាយលើទីផ្សារបានខ្ពស់។

HP Pro Slate 8 ជា Tablet ថ្មីដែលក្រុមហ៊ុន​ HP កំពុងតែយកចិត្តទុកដាក់ផលិតយ៉ាងសកម្មដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន។ ម៉ូដែលនេះត្រូវបានគេបំពាក់អេក្រង់ទំហំ  8​អ៊ីង អមជាមួយនឹងការបន្ថែមប៊ិចជំនួយ HP Duet Pen និងកម្មវិធីថ្មីជាច្រើនទៀតដែលមាន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទើបទទួលបានជោគជ័យក្នុងការបង្ហាញ HP Pro Slate 12 ម៉ូដែលបំពាក់អេក្រង់ទំហំ 12 អ៊ីង។​

 

image

ល្ខណះសម្បត្តិមួយចំនួន

ម៉ូដែនេះប្រើកម្រិតបង្ហាញនៃរូបភាព 2,048 x 1,536 ភិចសែល លើកញ្ចក់ការពារប្រភេទ Corning Gorilla Glass ភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ  32GB  និងអង្គចងចាំទំហំ 2GB ( RAM) រួមជាមួយបណ្តាញចែកចាយឯកសារប្រភេទ 802.11b/g/n/ac Wi-Fi  និង micro USB ៕ 

 

អត្តបទប្រែសម្រួល៖ ក.ប៉ោក លក្ខិណា 

អាន៖ ក្រុមហ៊ុន APPLE កំពុងពិចារណាថា IPAD ថ្មីធ្វើយ៉ាងណាឱ្យទាក់ទាញ

ប្រភព៖HP